• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជា ផ្តល់ប្រាក់កម្ចី ឥតការប្រាក់វើលម៉េតដល់ប្រជាជនមានជីវភាពខ្វះខាត នៅភូមិព្រែកតូច ភូមិព្រែកដាច់ ស្រុកលើកដែក

កក្រក៖ នៅរសៀលថ្ងៃពុធ ទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកលើកដែក បានផ្តល់ប្រាក់កម្ចី ឥតការប្រាក់វើលម៉េតដល់ប្រជាជនមានជីវភាពខ្វះខាត សរុបចំនួន ១៣គ្រួសារ មកពីភូមិព្រែកតូច ៨គ្រួសារ និងភូមិព្រែកដាច់ ៥គ្រួសារ ស្ថិតក្នុងឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។   គោលបំណងនៃកម្មវិធីប្រាក់កម្ចីឥតការប្រាក់វើលម៉េតនេះ ធ្វើឡើងដើម្បីជួយកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពរបស់ប្រជាជនតាមរយៈការយកទៅប្រកបរបរខ្នាតតូចជាលក្ខណៈគ្រួសារដូចខាងក្រោម៖
-ចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ
-លក់ទំនិញខ្នាតតូចតាមផ្ទះ
-លក់ចំនីអាហារ និងភេជ្ជៈតាមផ្ទះ
-ធ្វើចំការ និងនេសាទ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវបានមានប្រសាសន៍បន្ថែមថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុកដាក់គិតគូដល់សុខទុក្ខ និងជីវភាពបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពីនិន្នាការនយោបាយអ្វីឡើយ។ ជាចុងក្រោយលោកជំទាវបានផ្តាំផ្ញើ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាអនាម័យជានិច្ច ត្រូវលាងដៃនិងសាប៊ូ សម្អាតអនាម័យជុំវិញផ្ទះ ទុកដាក់ ចិញ្ចឹមសត្វឱ្យមានរបៀបរៀបរយ ដើម្បីបង្ការការឆ្លងនៃមេរោគផ្សេងៗ ពីសត្វមកមនុស្សដោយប្រការណាមួយ៕