• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជា ប្រគល់អំណោយជាម៉ាស៊ីនអេធីអឹម អង្ករ ចំនួន ៤គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ

នៅទីស្នាក់ការកណ្តាល នារសៀលថ្ងៃពុធ ទី ២៧ ខែឧសភា ឆ្នាំ២០២០ នេះ កាកបាទក្រហមកម្ពុជា បានប្រគល់អំណោយជាម៉ាស៊ីនអេធីអឹម អង្ករ ចំនួន ៤គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ក្នុងការចែកអង្ករជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅក្នុងដែនដីរាជធានីភ្នំពេញ។ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកចំពោះគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ

ដែលបានអញ្ជើញចូលរួមនាពេលនេះ។ ជាមួយគ្នានេះ លោកជំទាវ អគ្គលេខាធិការ បានមានប្រសាសន៍ថា ម៉ាស៊ីនអេធីអឹមអង្ករចំនួន ៤គ្រឿងនេះ ជាអំណោយរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបាននាំយកមកប្រគល់ជូនកាកបាទក្រហមកម្ពុជា ហើយថ្ងៃនេះកាកបាទក្រហមកម្ពុជា បានបន្តជូនទៅរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ក្នុងការចែកអង្ករជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដោយកាត់បន្ថយការចែកដោយផ្ទាល់ ដែលនេះជាផ្នែកមួយនៃការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់រលកទីពីរនៃការចម្លងវីរុសកូវីដ-១៩នៅកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលរង រាជធានីភ្នំពេញ ក្នុងនាម ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់អំណោយជាម៉ាស៊ីនអេធីអឹមចំនួន ៤គ្រឿងដល់រដ្ឋបាលរាជធានីភ្នំពេញ។ ឯកឧត្តម បានបន្ថែមថា ម៉ាស៊ីននេះពិតជាមានសារសំខាន់ក្នុងការប្រើប្រាស់ដើម្បីរក្សាគម្លាតសុវត្ថិភាព ជាពិសេស ក្នុងស្ថានភាពនៃជំងឺកូវីដ-១៩នេះ ហើយរដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបែងចែក ដើម្បីបង្កភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋក្នុងដែនដីរាជធានីភ្នំពេញ។ ជាមួយគ្នានេះ ឯកឧត្តម បានគូសបញ្ជាក់ពី សកម្មភាពប្រចាំថ្ងៃរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការទប់ស្កាត់រលកទីពីរនៃវីរុសកូវីដ-១៩ ជាពិសេស ការផ្តោតយកចិត្តទុកដាក់ចំពោះអ្នកចំណូលស្រុកតាមជើងហោះហើរ តាមរយៈវិធានការនានា និងការងារអប់រំ ណែនាំដល់ប្រជាពលរដ្ឋ ឱ្យមានការយល់ដឹង និងបង្កើនការប្រុងប្រយ័ត្នពីជំងឺដ៏កាចសាហាវនេះ៕