• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជា ប្រគល់ថវិកា ជូនតំណាងអង្គការអាហ្វេស៊ីប

កក្រក៖ នាព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័កព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២០ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងប្រគល់ថវិកា ចំនួន ១៥លានរៀល ជូន លោកស្រី ម៉ម សុម៉ាលី តំណាងអង្គការអាហ្វេស៊ីប ។ កម្មវិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំការសាកសួរសុខទុក្ខ និងកោតសរសើរ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អង្គការអាហ្វេស៊ីប ​ដែលខិតខំប្រឹងប្រែងជួយដល់កុមារដែលបានរងគ្រោះពីអំពើហិង្សាផ្សេងៗ ថែមទាំងឲ្យពួកគេបានរៀនសូត្រ មានចំណេះវិជ្ជា ដើម្បីពួកគេមានអនាគតល្អ។

ជាមួយគ្នានេះដែរ លោកស្រី ម៉ម សុម៉ាលី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់កាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូដល់សុខទុក្ខ ពួកយើងគ្រប់ពេលវេលា និងសូមជូនពរ សម្តេច នូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ ៖ ជារៀងរាល់ឆ្នាំ កាកបាទក្រហមកម្ពុជា តែងតែរៀបចំអាហារជុំគ្នា ក្នុង១ឆ្នាំ១ដងផងដែរ៕