• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

កាកបាទក្រហមកម្ពុជា ប្រគល់ថវិកា ជូនដល់អង្គការគ្រួសារថ្មី អង្គការសង្គ្រោះជនអស់សង្ឃឹម

កក្រក៖ នាព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័កព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២០ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងប្រគល់ថវិកាលើកទី១២ ចំនួន ២០លានរៀល ជូនដល់អង្គការគ្រួសារថ្មី និងប្រគល់ថវិកាលើកទី១០ ចំនួន ២០លានរៀល ជូនដល់អង្គការសង្គ្រោះជនអស់សង្ឃឹម។ កម្មវិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំការសាកសួរសុខទុក្ខនិងកោតសរសើរ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អង្គការទាំង២ ដែលខិតខំប្រឹងប្រែងជួយដល់ កុមារបានរៀនសូត្រ និងចាស់ជរាគ្មានទីពឹង និងសូមក្មួយៗនៅក្នុងអង្គការទាំងអស់ សូមឲ្យមានសុខភាពល្អ ត្រូចេះស្រឡាញ់គ្នា មុនញុំាអាហារត្រូវលាងដៃ។

ជាមួយគ្នានេះដែរ តំណាងអង្គការទាំង២ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់កាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូដល់សុខទុក្ខ ពួកយើងគ្រប់ពេលវេលា ហើយថវិកាទាំងនេះ យើងមានលទ្ធភាពផ្គត់ផ្គង់អាហារ និងការស្លៀកពាក់គ្រប់គ្រាន់ ដល់ក្មេងៗក្នុងអង្គការនិងសូមជូនពរ សម្តេច នូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕