• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជា ប្រគល់សម្ភារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជូនដល់មន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម នៅរាជធានីភ្នំពេញ

កាកបាទក្រហមកម្ពុជា​ នៅរសៀលថ្ងៃទី​ ១៩​ ខែមករា​ ឆ្នាំ២០២២នេះ​ បានប្រគល់សម្ភារប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ជូនដល់មន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម នៅរាជធានីភ្នំពេញ​ ដែលមន្ទីរពេទ្យនីមួយៗទទួលបាន​ ជែលលាងដៃចំនួន​ ១០០កេស​,​ អាវវេជ្ជសាស្ត្រចំនួន ២០០សម្រាប់​ និងអាវពេទ្យចំនួន​ ២០០សម្រាប់។ ក្នុងឱកាសនោះ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ ការថ្លែងអំណរគុណ និងកោតសរសេីរចំពោះថ្នាក់ដឹកនាំ-បុគ្គលិកសុខាភិបាលទាំងអស់នៃមន្ទីរពេទ្យ​ ដែលបានខិតខំលះបង់កម្លាំងកាយចិត្តក្នុងការជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋរាប់សែននាក់​ ជាពិសេសបានរួមចំណែកទប់ស្កាត់​ការចម្លងវីរុសកូវីដ-១៩ ក៏ដូចជាការចូលរួមស្តារ​ និងអភិវឌ្ឍប្រទេសជាតិឡេីងវិញតាមគន្លងប្រក្រតីភាពថ្មី។

តំណាងមន្ទីរពេទ្យទាំងពីរ​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ កាកបាទក្រហមកម្ពុជា​ ដែលបានឧបត្ថម្ភ​សម្ភារចាំបាច់ទាំងអស់នេះ​ ដេីម្បីយកទៅប្រេីប្រាស់ទៅតាមសេចក្តីត្រូវការចំពោះមុខ៕