• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជា ប្រគល់ជែលលាងដៃចំនួន ២.៨០០កេស (ស្មើនឹង ៤៤.៨០០ដប) ជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២២នេះ បានប្រគល់ជែលលាងដៃចំនួន ២.៨០០កេស (ស្មើនឹង ៤៤.៨០០ដប) ជូនអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។សូមបញ្ជាក់ជូនថា បន្ទាប់ពីបានទទួលជែលលាងដៃ ជំហានទី១ ចំនួន ១៦.២០០កេស (ស្មើនឹង ២៥៩.២០០ដប) ពីក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ កាកបាទក្រហមកម្ពុជា បានបែងចែកប្រគល់ជែលទាំងនោះជូនដល់សាខាកាកបាទក្រហមកម្ពុជា រាជធានី-ខេត្តចំនួន១៧។ ដោយឡែក បន្ទាប់ពីបានទទួលជែលជំហានទី២ នៅព្រឹកថ្ងៃទី ១៩ នេះ កាកបាទក្រហមកម្ពុជា បានចែកជូនអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ ដោយអនុសាខានីមួយៗទទួលបាន ២០០កេស (ស្មើនឹង ៣.២០០ដប) ហើយនឹងបន្តប្រគល់ជូនជាផ្លូវការដល់សាខា​ ខេត្តចំនួន ៨ផ្សេងទៀត​ ដែលមិនទាន់បានទទួលលើកទីមួយ៕