• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជា ប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយសាខាកាកបាទក្រហមកម្ពុជាទាំង២៥រាជធានី-ខេត្ត

កក្រក ៖ នៅថ្ងៃព្រហស្បតិ៍ ទី ២១ ខែមករា ឆ្នាំ២០២១នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ-មន្ត្រីទីស្នាក់ការកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយគណៈកម្មាធិការ និងក្រុមប្រតិបត្តិ នៃសាខាកាកបាទក្រហមកម្ពុជា ទាំង ២៥ រាជធានី-ខេត្ត ដើម្បីពិភាក្សាទៅលើរបៀបវារៈដូចខាងក្រោម ៖

១/ បទអន្តរាគមន៍របស់គណៈកម្មាធិការសាខាអាណត្តិទី៥ ស្តីពីមោទនភាពក្នុងការអភិបាលគ្រប់គ្រងសាខា និងបញ្ហាប្រឈម

២/ កិច្ចពិគ្រោះយោបល់ និងណែនាំពីការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងការងារអភិវឌ្ឍស្ថាប័ន (យុទ្ធសាស្រ្ត២០២១-២០៣០ និងការអភិវឌ្ឍសាខា)

៣/ មតិបូកសរុបកិច្ចប្រជុំ និងផ្សព្វផ្សាយលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការកណ្តាលជូនសាខា កក្រក ទាំង ២៥ រាជធានី-ខេត្ត និងទិសដៅការងារឆ្នាំ២០២១។

ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការកោតសរសើរចំពោះ សាខា កក្រក ទាំង ២៥រាជធានី-ខេត្ត ដែលបាននិងកំពុងបំពេញបេសកកម្មជួយសម្រាលការលំបាកជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនាពេលកន្លងមក។

ជាមួយគ្នានេះ លោកជំទាវ បានផ្តល់នូវគោលគំនិតសំខាន់ៗជូនសាខាទាំង២៥ អំពីកិច្ចការងារចម្បងៗនៃវិស័យស្នូលទាំង៤ ដែលរួមមាន ១. ការគ្រប់គ្រងគ្រោះមហន្តរាយ ២. សុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍ ៣. ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ៤. ការអភិវឌ្ឍស្ថាប័ន និងធនធាន។ ទន្ទឹមនឹងនេះ លោកជំទាវ បានរំលឹកអំពីប្រតិទិនការងារសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ដែលជាសំណូមពរដល់សាខាទាំង២៥ សូមអនុវត្តផែនការសកម្មភាពអប្បបរមារបស់សាខាទៅតាមប្រតិទិនការងារទាំងនោះ ដើម្បីទទួលបានសមិទ្ធផលគួរជាទីមោទនៈថែមទៀត ស័ក្តិសមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌៕