• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង និងងាយរងគ្រោះនៅក្នុងស្រុករលាប្អៀរ និងស្រុកកំពង់លែង

( កំពង់ឆ្នាំង)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា រួមជាមួយថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង និងជនងាយរងគ្រោះ ចំនួន៣៨៦គ្រួសារដែលរស់នៅក្នុងភូមិចំនួន៣ ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ

និងភូមិចំនួន៤ ក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ មានមតិស្វាគមន៍នាឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា បានសម្តែងនូវការថ្លែងអំណរគុណ និងស្វាគម ន៍យ៉ាងកក់ក្តៅចំពោះប្រតិភូ កាកបាទក្រហមកម្ពុជា ដែល បានចំណាយពេលដ៏មមាញឹក អញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ ជូនដល់បងប្អូនប្រជាពលរដ្ឋរងផល ប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង និងជនងាយរងគ្រោះមានចំនួន ៤លើក រួចមកហើយក្នុងឆ្នាំ២០២០នេះ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំនូវព្រះរាជបន្ទូលសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា និងប្រសាសន៍ សួរសុខទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទោះបីមិនបានយាង-អញ្ជើញ ដោយផ្ទាល់ ក៏សម្តេចតែងតែគិតគូពីសុខទុក្ខ ប្រជាពលរដ្ឋ ដោយក្តីស្រឡាញ់យ៉ាងជ្រៀលជ្រៅបំផុត។

ទន្ទឹមនឹងនេះ លោកជំទាវអគ្គលេខាធិការ បានជម្រាបជូនប្រជាពលរដ្ឋអំពីសមិទ្ធផល និងការរីកចម្រើនលើគ្រប់វិស័យ ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប៉ុន្តែចំពោះសុខភាពបងប្អូនប្រជាពលរដ្ឋ ត្រូវស្វែងរក ដោយខ្លួនឯង និងលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នជានិច្ចអំពីជំងឺកូវីដ-១៩ កុំមានការភ័យស្លន់ស្លោ ថ្វីត្បិតតែមិនទាន់មានថ្នាំព្យាបាលបាន ប៉ុន្តែយើងអាចទប់ស្កាត់បាន តាមរយៈការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាល ដែលជាពិសេសត្រូវអនុវត្ត «ការរស់នៅធម្មតា តាមបែបគន្លងថ្មី» ។ ក្នុងន័យនេះ សូមប្រជាពលរដ្ឋទាំងអស់ គិតគូរពីគម្លាតសុវត្ថិភាព សង្គម គម្លាតសុវត្ថិភាពបុគ្គល រក្សាអនាម័យជាប្រចាំដោយលាង ដៃនឹងសាប៊ូ ឬ អាល់កុល និងសូមលើកទឹកចិត្តឱ្យបងប្អូន ប្រើម៉ាស់ ឬក្រមា នៅពេលក្អក កណ្តាស់ ចៀងវាងការប៉ះពាល់ភ្នែក ច្រមុះ មាត់ ដើម្បីការ ពារការឆ្លងជំងឺផ្សេងៗ ដូចជាផ្តាសាយធំ ជំងឺរបេង -ល- និងប្រុងប្រយ័ត្នការទទួលទានគ្រឿងស្រវឹង ការជក់បារី និងទទួលទានអាហារមួយចំនួនដែលមានហានិភ័យដល់សុខភាព។

ជាមួយនេះដែរ លោកជំទាវអគ្គលេខាធិការ បានសំណូមពរ ស្ត្រីដែលកំពុងមានផ្ទៃពោះ ឬជិតសម្រាលត្រូវទៅពិនិត្យផ្ទៃពោះឱ្យបាន៤ដង មុនពេលសម្រាល និងត្រូវស្វែងរកមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិត សម្រាលកូនឱ្យបានត្រឹមត្រូវ។

សូមបញ្ជាក់ថា អំណោយអង្ករដែលទទួលពីក្រុមហ៊ុនព្រូដិនសលកម្ពុជា និងអំបិលពីក្រុមហ៊ុនសុវណ្ណគិរី ផ្តល់ជូនដល់ក្រុមគ្រួសារនីមួយៗ ៖ អង្ករ ២៥ គីឡូក្រាម, អំបិល ២ គីឡូក្រាម និងមី ១កេស, ត្រីខ ១០កំប៉ុង, ឃីត ១កញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២) ដែលជាអំណោយកាកបាទ ក្រហមកម្ពុជា៕