• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ជូនគ្រួសារ រងគ្រោះដោយភ្លើងឆេះផ្ទះដែលរលាកភ្លើងធ្ងន់ធ្ងរ

នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌សម្រាលការលំបាកជូនគ្រួសារ លោកកែវ ណារិន អាយុ ៥៤ឆ្នាំ ជាប៉ូលីសចរាចរណ៍ រងគ្រោះដោយភ្លើងឆេះផ្ទះទាំងស្រុង ដោយ ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យរលាកភ្លើងធ្ងន់ធ្ងរ នៅភូមិស្វាយជ្រុំ ឃុំកោះមិត ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឃ)។ ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងក្តីអាណិតអាសូរ និងផ្តាំផ្ញើថែទាំសុខភាពឲ្យបានល្អ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងជូនពរជាសះស្បើយ។ ទន្ទឹមនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ និងសូមប្រុងប្រយ័ត្នគ្រោះអគ្គិភ័យជាយថាហេតុ តាមរយៈការឆ្លងអគ្គិសនី ចង្ក្រានហ្គាស និងទៀនធូបជាដើម។

ជាមួយគ្នានេះ អ្នកស្រី ញឹក ឆេងហ៊ន ជាភរិយាជនរងគ្រោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរ ជួយសម្រាលការលំបាក និងលើកទឹកចិត្តដល់ក្រុមគ្រួសាររបស់ខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀតដែលជួបការលំបាកដោយគ្មានការរើសអើងអ្វីឡើយ។

អំណោយផ្តល់ជូនរួមមាន ៖ មី១កេស ត្រីខ ១០កំប៉ុង ទឹកដោះគោខាប់ ១០កំប៉ុង ស្ករស ២គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ និងថវិកាមួយចំនួន៕