• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល ស្វាគមន៍ និងទទួលអំណោយពីក្រុមហ៊ុនចំនួន ២ គឺ ៖ ១/ ក្រុមហ៊ុនផលិតបំពង់ទីបជ័រ ខេ អេ ភី ឧបត្ថម្ភថវិកាចំនួន ៧.៥០០ដុល្លារអាមេរិក សម្រាប់ទិញមួកសុវត្ថិភាពចំនួន ៥០០មួក និងថវិកាចំនួន ១.០០០ដុល្លារអាមេរិក សម្រាប់ទិញសាប៊ូដុំលាងដៃចែកជូនដល់ប្រជាពលរដ្ឋ។ ២/ ក្រុមហ៊ុនស្តារីត (ខេមបូឌា) ឯ.ក ឧបត្ថម្ភកាបូបស្ពាយចំនួន ២០០កាបូប។

​ នៅទីស្នាក់ការកណ្តាល នាព្រឹកថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២០ នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល ស្វាគមន៍ និងទទួលអំណោយពីក្រុមហ៊ុនចំនួន ២ គឺ ៖
១/ ក្រុមហ៊ុនផលិតបំពង់ទីបជ័រ ខេ អេ ភី ឧបត្ថម្ភថវិកាចំនួន ៧.៥០០ដុល្លារអាមេរិក សម្រាប់ទិញមួកសុវត្ថិភាពចំនួន ៥០០មួក និងថវិកាចំនួន ១.០០០ដុល្លារអាមេរិក សម្រាប់ទិញសាប៊ូដុំលាងដៃចែកជូនដល់ប្រជាពលរដ្ឋ។
២/ ក្រុមហ៊ុនស្តារីត (ខេមបូឌា) ឯ.ក ឧបត្ថម្ភកាបូបស្ពាយចំនួន ២០០កាបូប។

ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនទាំងពីរខាងលើ ដែលបានរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ក្នុងការផ្តល់មួកសុវត្ថិភាព ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា នឹងចាត់ចែងយកសាប៊ូដុំលាងដៃដែលទទួលបាននេះ ទៅចែកជូនដល់ប្រជាពលរដ្ឋ និងពង្រីកបន្ថែមការអប់រំផ្សព្វផ្សាយស្តីពី អនាម័យ និងការលាងសម្អាតដៃ ដើម្បីរួមគ្នាប្រយុទ្ធនឹងជំងឺកូវីត១៩ (COVID-19) ដែលកំពុងរាតត្បាតនេះ។ ចំពោះកាបូបស្ពាយទាំងអស់ កាកបាទក្រហមកម្ពុជា នឹងចាត់ចែងផ្តល់ជូនដល់សិស្ស-និស្សិតដែលមានតម្រូវការចាំបាច់។

ជាមួយគ្នានេះ គណៈប្រតិភូនៃក្រុមហ៊ុនទាំងពីរខាងលើ បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ដែលអនុញ្ញាតឱ្យក្រុមហ៊ុន បានចូលរួមចំណែកការងារមនុស្សធម៌ និងក្តីស្រឡាញ់ ជួយសម្រាលការលំបាកដល់អ្នកដែលត្រូវការជំនួយជាចាំបាច់៕