• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជា បានចូលរួមអបអរសាទរខួប៣០ឆ្នាំ នៃកម្មវិធីស្តារលទ្ធភាពពលកម្មកាយសម្បទានៅខេត្តបាត់ដំបង

នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ កាកបាទក្រហមកម្ពុជា បានចូលរួមអបអរសាទរខួប៣០ឆ្នាំ នៃកម្មវិធីស្តារលទ្ធភាពពលកម្មកាយសម្បទានៅក្នុងប្រទេសកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ស៊ឹម សុធន តំណាងឯលឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ដែលមានការចូលរួមពី លោក ជនផេត្រូ ហ្សារ៉េ ប្រធានគណៈប្រតិភូ ICRC ប្រចាំភូមិភាគ មន្ទីរ ស្ថាបន អង្គការ ពាក់ព័ន្ធជុំវិញខេត្ត។ ពិធីនេះប្រព្រឹត្តទៅនៅមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទានៅខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ហួន ចន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង បានជួបសំណេះសំណាលជាមួយ លោក ជនផេត្រូ ហ្សារ៉េ ប្រធានគណៈប្រតិភូ ICRC ប្រចាំភូមិភាគ និងបានថ្លែងអំណរគុណដល់ ICRC ដែលបានជួយដល់កាកបាទក្រហមកម្ពុជា ដើម្បីអប់រំផ្សព្វផ្សាយអំពីគោលការណ៍គ្រឹះរបស់ចលនា, អបរំអំពីមីន, ផ្តល់ប្រាក់កម្ចីគ្មានការប្រាក់, សេវាស្តារទំនាក់ទនងគ្រួសារ, ចំណាក់ស្រុកប្រកបដោយសុវត្ថិភាពនិងការជួញដូរមនុស្ស, ជំងឺរាតត្បាតផ្សេងៗ។ លោកជំទាវនាយិកា បានមានប្រសាសន៍បន្តថា ICRC គឺជាដៃគូរដ៏ល្អ និងយូរអង្វែងរបស់កាកបាទក្រហមកម្ពុជា និងសូមបន្តកិច្ចសហប្រតិបត្តិការនេះបន្តទៀតដើម្បជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត៕