• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជា បន្តផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងងាយរងគ្រោះបំផុត ចំនួន ២៥៤គ្រួសារ នៅស្រុកលំផាត់ ខេត្តរតនគិរី

ប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយឯកឧត្តមវេជ្ជ អ៊ុយ សំអាត និងសមាជិក សមាជិកា សាខា-អនុសាខា ខេត្តរតនគិរី ក្រុមប្រតិបត្តិសាខា បានបន្តបេសកកម្មផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ចំនួន ២៥៤គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ និងងាយរងគ្រោះបំផុត នៅ១៣ភូមិ ឃុំកាឡែង ឃុំជ័យឧត្តម និងឃុំសេដា ស្រុកលំផាត ខេត្តរតនគិរី នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្នុងឱកាសនោះដែរ ឯកឧត្តមវេជ្ជ. បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា និងក្រុមប្រតិបត្តិសាខា យុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ជាពិសេសអជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងជួយដល់រងគ្រោះដោយទឹកជំនន់ និងងាយរងគ្រោះបំផុត បានទាន់ពេលវេលា។ ឯកឧត្តមវេជ្ជ. បានមានប្រសាសន៍បន្ថែមទៀតថា “យើងទាំងអស់គ្នាអាចភ្លេចកូវីដ-១៩ តែកូវីដ-១៩មិនដែលបំភ្លេចយើងទេ ឲ្យតែយើងភ្លេចខ្លួនឬធ្វេសប្រហែសតែបន្តិច យើងអាចបាត់បងជីវិតដោយសារវាបាន ព្រោះវាជាសត្រូវគ្មានរូបរាង សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមអនុវត្តនូវវិធានការរបស់រាជដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ លាងដៃឲ្យបានញឹកញាប់ និងរក្សាគម្លាតយ៉ាងតិច១ម៉ែត្រកន្លះ”។

គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដប និងបណ្ណប្រកាសអំពីជំងឺកូវីដ-១៩ ចំនួន ២សន្លឹក៕