• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជា បន្តចុះសួរសុខទុក្ខប្រជាជនរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ

សាខា កក្រក ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹក ថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវ នឹងថ្ងៃទី១៦ ខែ តុលា ឆ្នាំ ២០២០ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកជំទាវ ហួន ចន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា និង ឯកឧត្តម លោកជំទាវអនុប្រធាគណៈកម្មាធិការសាខា សមាជិក សមាជិកា គណៈកម្មាធិការ ក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទ ក្រហម បានរៀបចំចែកអំណោយមនុស្សធម៌ គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង រស់នៅ១ភូមិក្នុងសង្កាត់អូរអំបិល

និង៦ភូមិក្នុងសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណសរុបចំនួន ២៩៤គ្រួសារ។លោកជំទាវបានមានប្រសាសន៍ ផ្តាំផ្ញើការសាកសួរសុខទុក្ខនិងក្តីនឹករលឹកព្រមទាំងចូលរួមសោកស្តាយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ។ ក្នុងពេលមានគ្រោះទឹកជំនន់នេះសូមបងប្អូន លោកយាយ លោកតា អាណាព្យា បាល កុំអោយក្មេងតូចៗចុះលេងទឹក ត្រូវប្រុងប្រយ័ត្នចំពោះសត្វកាចសាហាវ និងត្រូវចូលរួមថែរក្សាអនាម័យ ហូបស្អាតផឹកស្អាត ពិសេសការពារជំងឺឆ្លងកូវីដ១៩ដែលកំពុងរាតត្បាតលើពិភពលោកសព្វថ្ងៃនេះ ។ សម្ភារអំណោយដែលទទួលបានក្នុង១គ្រួសារ ៖អង្ករ៣០គីឡូក្រាម,មីជាតិ១កេសតូច, ត្រីខ១០កំប៉ុង,ទឹកស៊ីអ៊ីវ៦ដប។