• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ចុះវាយតម្លៃកម្មវិធីសុវត្ថិភាពសហគមន៍ ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ

ដោយមានការអនុញ្ញាតពីសំណាក់ លោកជំទាវអគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ដែលបានការសម្របសម្រួលពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ក្រុមការងារគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) បាននឹងកំពុងបំពេញបេសកកម្មវាយតម្លៃសកម្មភាព កម្មវិធីសុវត្ថិភាពសហគមន៍។ ការវាយតម្លៃនេះ មានគោលបំណងរកឱ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ និងអនុសាសន៍ផ្សេងៗពីសហគមន៍ ក្នុងការរៀបចំផែនការរយៈពេលវែងបន្តទៀត។

សូមបញ្ញាក់ថា កម្មវិធីសុវត្ថិភាពសហគមន៍ បានទទួលថវិកាពីគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) តាំងពីឆ្នាំ ២០១៥ មកទល់បច្ចុប្បន្ននេះ ក្នុងសកម្មភាពផ្តល់ប្រាក់កម្ចី និងអប់រំកាត់បន្ថយការរងគ្រោះថ្នាក់ដោយសារមីនក្នុងភូមិគោលដៅចំនួន ៥៧ភូមិ ឃុំចំនួន ១៥ និងស្រុកចំនួន ១៣ ក្នុងខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ។ រយៈពេល ៥ឆ្នាំកន្លងមកនេះ កម្មវិធីសុវត្ថិភាពសហគមន៍ បានធ្វើការអប់រំកាត់បន្ថយ ការរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មានប្រជាពលរដ្ឋចូលរួមចំនួន ៥២.៣៤៣នាក់ និងផ្តល់ប្រាក់កម្ចីគ្មានការប្រាក់ចំនួន ១០១១គ្រួសារ ក្នុងនោះគ្រួសារអតីតយុទ្ធជនពិការចំនួន ២១០គ្រួសារ៕