• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/4
2/4
3/4
4/4

កាកបាទក្រហមកម្ពុជា នាំយកគ្រឿងឧបភោគ-បរិភោគ និងបច្ច័យមួយចំនួន៥ ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោក សុីន សេដ្ឋកុល ត្រូវជាចៅប្រុសបង្កើតរបស់អធិរាជសម្លេងមាស សុិន សុីសាមុត

កក្រក ៖ នៅព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៣ ខែ មករា ឆ្នាំ២០២០ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យថ្នាក់ដឹកនាំ-មន្ត្រី យុវជនកាកបាទក្រហមកម្ពុជា នាំយកគ្រឿងឧបភោគ-បរិភោគ និងបច្ច័យចំនួន៥លានរៀល ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោក សុីន សេដ្ឋកុល ត្រូវជាចៅប្រុសបង្កើតរបស់អធិរាជសម្លេងមាស សុិន សុីសាមុត ដែលបានទទួលមរណភាពកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ក្នុងជន្មាយុ ៣៨ឆ្នាំ ដោយរោគាពាធ។ ពិធីបុណ្យត្រូវធ្វើឡើងតាមប្រពៃណីស្ថិតនៅវត្តចាក់អង្រែក្រោម ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ​ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា សូមសម្តែងនូវការសោកស្តាយជាមួយក្រុមគ្រួសារនៃសពដែលត្រូវបាត់បង់ចៅ កូនប្រុស ឧត្តមស្វាមី ឪពុក ជាទីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ មានអត្តចរិតស្លូតបូត សុភាពរាបសារ ស្មោះត្រង់ បានលះបង់ពេលវេលា កម្លាំងកាយ ចិត្ត លះបង់សេចក្តីសុខផ្ទាល់ខ្លួន មិនមានការនឿយហត់ ដើម្បីអនាគតកូនៗរុងរឿង និងសូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព លោក សុីន សេដ្ឋកុល បានទៅចាប់កំណើតក្នុងសុគតិភព ​កុំបីឃ្លៀងឃ្លាតឡេីយ​៕