• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជា ទទួលអំណោយជាត្រីខពីឧកញ៉ា លី សាយឃាង និងលោកជំទាវ

នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២២នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានទទួលសវនការ និងទទួលអំណោយរបស់ ឧកញ៉ា លី សាយឃាង និងលោកជំទាវ នូវត្រីខចំនួន ២០០កេសធំ (ស្មើនឹង ២ម៉ឺនកំប៉ុង) ដែលនាំយកប្រគល់ជូនដោយ លោក នួន សុខចំរើន ជាតំណាងរបស់ ឧកញ៉ា លី សាយឃាង។ ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧកញ៉ា លី សាយឃាង និងលោកជំទាវ ដែលតែងតែ មានទឹកចិត្តសប្បុរស ផ្តល់ជូននូវអំណោយជាបន្តបន្ទាប់ជូនកាកបាទក្រហមកម្ពុជា ទាំងក្នុងទិវា៨ឧសភា និងពេលដែលមានគ្រោះមហន្តរាយទឹកជំនន់កើតមានឡើង។ ជាក់ស្តែង កាលពីឆ្នាំ២០២០ នៅពេលដែលកម្ពុជា ទទួលរងគ្រោះដោយគ្រោះទឹកជំនន់នោះ ឧកញ៉ា និងលោកជំទាវ ក៏បានផ្តល់អំណោយជូនកាកបាទក្រហមកម្ពុជា ជួយដល់ប្រជាជនរងគ្រោះដោយទឹកជំនន់ផងដែរ។ លោកជំទាវ បានបញ្ជាក់ទៀតថា នេះជាសមានចិត្តជ្រះថ្លារបស់សប្បុរសជន ក្នុងវិស័យឯកជន ដែលបានលះបង់ធនធានជួយដល់ សង្គមជាតិ តាមរយៈការងារមនុស្សធម៌ ព្រោះយើងដឹងគ្រប់គ្នាហើយថា យើងអាចមានការងារធ្វើ ឬប្រកបមុខរបរផ្សេងៗបានគឺដោយសារតែប្រទេសយើង មានសន្តិភាព ហើយការជួយដល់ប្រជាជនងាយរងគ្រោះ និងរងគ្រោះ គឺជាការរួមចំណែកយ៉ាងសំខាន់ជាមួយ កាកបាទក្រហមកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល ប្រៀបដូចជាការជួយដល់សង្គមជាតិវិញដូច្នោះដែរ។ ទន្ទឹមនឹងនេះ លោកជំទាវ បានបញ្ជាក់ថា ទោះបីអំណោយនេះតិចឬច្រើនក្តី តែ សកម្មភាពនេះ បានបង្ហាញពីទឹកចិត្ត និងមនោសញ្ចេតនាជ្រះថ្លារបស់សប្បុរសជន ដែលបានបង្ហាញពីស្មារតី នៃ ការចែករំលែក និងកម្លាំងសាមគ្គីគ្នារបស់ប្រជាជនខ្មែរ ស្រឡាញ់គ្នា ក្នុងគ្រាក្រ ស្គាល់មិត្តល្អ ក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ៕