• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជា ទទួលអំណោយជាម៉ាស់និងអាវ PPE ពីកាកបាទក្រហមវៀតណាម

នៅថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០នេះ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសវនការ និងទទួលអំណោយជាម៉ាស់ចំនួន ៦ម៉ឺនម៉ាស់ និងអាវ PPE ចំនួន ៣០០កំផ្លេរ ពីកាកបាទក្រហមវៀតណាម តាមរយៈស្ថានទូតនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា ដែលដឹកនាំដោយ លោក វូ គ័រមិញ (Vu Guang Minh) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពស្ថានទូតវៀតណាមប្រចាំកម្ពុជា។ក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិត បានសម្តែង

នូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក វូ គ័រមិញ (Vu Guang Minh) ព្រមទាំងគណៈប្រតិភូទាំងអស់។ ជាមួយគ្នានេះ លោកជំទាវកិត្តិបណ្ឌិត បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមវៀតណាមដែលបានផ្ដល់សម្ភារទាំងនេះ ហើយកាកបាទក្រហមកម្ពុជានឹងបន្តចែកម៉ាស់ និងអាវ PPE ទៅតាមសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានី-ខេត្ត និងតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ និងខេត្តណាដែលមានករណីផ្ទុះនៅជំងឺកូវីដ-១៩ ដើម្បីជីវិតរស់នៅក្នុងសុខសន្តិភាព និងសុខុមាលភាពរបស់មនុស្សជាតិ។

ជាកិច្ចឆ្លើយតប លោក វូ គ័រមិញ បានថ្លែងអំណរគុណចំពោះលោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី ដែលបានចែករំលែកអំពីសកម្មភាពរបស់កាកបាទក្រហមកម្ពុជា និងកោតសរសើរចំពោះការឆ្លើយតបរបស់កាកបាទក្រហមកម្ពុជាក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងនោះក៏មានប្រជាជនវៀតណាមដែលរស់នៅកម្ពុជាផងដែរ។ លោក វូ គ័រមិញ បានបន្តទៀតថា ក្នុងរយៈពេល២ឆ្នាំ ដែលលោកបានបំពេញការងារនៅកម្ពុជានេះ លោកបានសង្កេតឃើញថា ប្រជាពលរដ្ឋកម្ពុជាពិតជាស្រឡាញ់កាកបាទក្រហមកម្ពុជា និងជឿទុកចិត្តនូវសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាពិតមែន។ លោកសូមកោតសរសើរដោយស្មោះចំពោះការកៀរគររកមូលនិធិ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងទិវា ៨ ឧសភា ធ្វើឲ្យកាកបាទក្រហមកម្ពុជាមានលទ្ធភាពបំពេញភារកិច្ចដោយខ្លួនឯងដោយមិនពឹងជំនួយពីបរទេស ហើយកាកបាទក្រហមវៀតណាមនិងខិតខំរៀនសូត្រ យកគំរូតាមកាកបាទក្រហមកម្ពុជា។ ស្ថានទូតវៀតណាមនឹងបន្តអំពាវនាវដល់វិនិយោគិនវៀតណាម ជួយគាំទ្រសកម្មភាពរបស់កាកបាទក្រហមកម្ពុជាបន្ថែមទៀត។