• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

កាកបាទក្រហមកម្ពុជា ជួបសវនាការជាមួយគណៈប្រតិភូ (ARCH)

កក្រក ៖ នៅថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ២០២០ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ទទួលជួបសវនាការ និង សំណេះសំណាលការងារជាមួយគណៈប្រតិភូ គម្រោងពង្រឹងសម្ថភាពក្នុងតំបន់អាស៊ានស្តីពីការគ្រប់គ្រងសុខភាពនៅពេលមានគ្រោះមហន្តរាយ (ARCH) ដឹកនាំដោយ Mr. SHUICHI IKEDA ទីប្រឹក្សា JICA និង ARCH សរុបចំនួន ៩នាក់ នៅស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ជំនួបនេះធ្វើឡើងក្នុងគោលបំណង បង្កើតវិទ្យាស្ថានអប់រំ សម្រាប់បណ្តុះបណ្តាល និងតម្រូវការការងារគ្រប់គ្រងសុខភាពនៅពេលមានគ្រោះមហន្តរាយនៅតាមបណ្តាប្រទេសនីមួយៗ រួមទាំងតម្រូវការ ការគាំទ្រពីខាងក្រៅពេលមានការបណ្តុះបណ្តាលការងារគ្រប់គ្រងសុខភាពពេលមានគ្រោះមហន្តរាយ

ហើយការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលនិងអប់រំ ដែលជាសមាជិកអាស៊ានគឺដេម្បីពង្រឹងការងារគ្រប់គ្រងសុខភាពពេលមានគ្រោះមហន្តរាយទាំងក្នុងស្រុក និងក្នុងតំបន់ ។

សូមបញ្ជាក់ដែរថា គម្រោងពង្រឹងសមត្ថភាពតំបន់អាស៊ានស្តីពីការគ្រប់គ្រងសុខភាពក្នុងពេលមានគ្រោះមហន្តរាយ(ACRH)សហការជាមួយអង្គការជប៉ុន (JICA) ត្រូវបានអនុម័តជាផ្លូវការដោយគណៈកម្មាធិការតំណាងអចិន្រ្តៃយ៍អាស៊ាន កាលពីខែមករា ឆ្នាំ២០១៦មកម្លេះ៕