• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជា ចូលរួមទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩

កាកបាទក្រហមកម្ពុជា​ ដែលមាន​ ហ្លួងម៉ែ​ នរោត្តម​ មុនិនាថ​ សីហនុ​ ជាព្រះប្រធានកិត្តិយស​ និង​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ នៅថ្ងៃសុក្រ​ ទី​ ៥​ ខែវិច្ឆិកា​ ឆ្នាំ២០២១នេះ​ បានរៀបចំកិច្ចពិភាក្សាស្តីពី​ «កាកបាទក្រហមកម្ពុជា​ ចូលរួមទទួលខុសត្រូវ​ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩» ដែលមានវាគ្មិន​ ៤នាក់​ ជាតំណាងសាខាកាកបាទក្រហមកម្ពុជា​ អាជ្ញាធរមូលដ្ឋាន​ អ្នកស្ម័គ្រចិត្ត​ និងយុវជនកាកបាទក្រហមកម្ពុជា​។ ក្នុងកិច្ចពិភាក្សានេះ​ មានការអញ្ជេីញចូលរួមជាអធិបតី​ និងផ្តល់សុន្ទរកថាគន្លឹះពី​ លោកជំទាវ​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​ កាកបាទក្រហមកម្ពុជា និងអញ្ជេីញចូលរួមធ្វេីជាអ្នកសម្របសម្រួលដោយ​ លោកជំទាវ​ សន​ ម៉ារ៉ាដា​ រដ្ឋលេខាធិការ​ ក្រសួងព័ត៌មាន​ និងជាសមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា​។

ខ្លឹមសារជាសារវន្តនៃកិច្ចពិភាក្សានេះ​ បានបង្ហាញពីប្រតិបត្តិការ​ ការខិតខំប្រឹងប្រែង​ និងការប្តេជ្ញាចិត្តរបស់​កាកបាទក្រហមកម្ពុជា​ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា​ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩​ ចាប់តាំងពីវិនាទីដំបូងដែលវីរុសកូវីដ-១៩​មួយនេះ​ បានចាប់ផ្តេីមឆ្លងរាលដាលជាសកល​ បាននិងកំពុងធ្វេីឱ្យមនុស្សរាប់លាននាក់បាត់បង់ជីវិត​ ព្រមទាំងសង្គម-សេដ្ឋកិច្ចពិភពលោកទាំងមូលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត​ ហេីយរហូតមកដល់ពេលបច្ចុប្បន្ននេះ​ តម្រូវឱ្យយេីងទាំងអស់គ្នាត្រូវតែខិតខំបន្សាំខ្លួន​ រៀនរស់តាមគន្លងប្រក្រតីភាពថ្មី៕