• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
Mail Login
Krangmeas literary Samdach Kittipritthbindit Bun Rany HunSen
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជា ចូលរួមអបអរសាទរ ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២០ ក្រោមប្រធានបទ “ស្ម័គ្រចិត្តរួមគ្នា យើងអាចធ្វើបាន”

កក្រក ៖ ក្នុងឱកាសនៃការប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២០ ក្រោមប្រធានបទ “ស្ម័គ្រចិត្តរួមគ្នា យើងអាចធ្វើបាន” កាកបាទក្រហមកម្ពុជា ដែលមានអ្នកស្ម័គ្រចិត្តប្រមាណជាង ៥ម៉ឺននាក់ទូទាំងប្រទេស សូមចូលរួមអបអរសាទរ និងគាំទ្រយ៉ាងមោះមុតចំពោះប្រធានបទ “ស្ម័គ្រចិត្តរួមគ្នា យើងអាចធ្វើបាន” សូមអំពាវនាវ និងលើកទឹកចិត្តប្រជាពលរដ្ឋទូទាំងប្រទេសរួមគ្នាដោយស្ម័គ្រចិត្ត ចងជាកម្លាំងសាមគ្គីភាព ចែករំលែកដោយក្តីស្រឡាញ់ និងស្នាមញញឹម ដើម្បីជួយប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះបំផុត ជាមួយកាកបាទក្រហមកម្ពុជា។

កាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណចំពោះ គណៈកិត្តិយសសាខា-អនុសាខា គណៈកម្មាធិការសាខា-អនុសាខា មន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្តិទាំងអស់ ដែលបានចំណាយពេលវេលា ធនធាន ថវិកា សម្ភារៈ ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត បានពេលវេលា។

កាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ ក្រសួង មន្ទីរ ស្ថាបណនានា និងសប្បុរសជន ដែលតែងគាំទ្រនូវសកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។