• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

កាកបាទក្រហមកម្ពុជា ចូលរួមបុណ្យសពដោយសារអគ្គិភ័យនៅផ្សារតូច

កក្រក​ ៖​ នៅថ្ងៃទី​ ១៩​ ខែតុលា​ ឆ្នាំ២០១៧​ នេះ​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហម​កម្ពុជា បានចាត់​ក្រុមការងារ​កាកបាទក្រហម​កម្ពុជា​ ចូលរួម​រំលែកទុក្ខ​ដ៏ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​សព និងនាំយក​បច្ច័យ​ គ្រឿងឧបភោគ​-បរិភោគ​មួយចំនួន ​ទៅចូលរួម​បុណ្យសព​ជនរងគ្រោះ​ទាំង​ ៤នាក់ ដែលបាន​ស្លាប់យ៉ាងវេទនា​ និងគួរឲ្យ​តក់ស្លុត​បំផុត នៅក្នុងគ្រោះ​អគ្គិភ័យ​ដ៏កំណាច​ដែលបាន​ឆាបឆេះ​ហាងលក់ និងជួសជុល​កុំព្យូទ័រយីហោ​ «អេស ធី ស៊ី កុំព្យូទ័រ»​ នៅម្ដុំផ្សារតូច​ ក្នុងសង្កាត់​ស្រះចក ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ កាលពី​យប់រំលង​អាធ្រាត្រ​ឈានចូលថ្ងៃទី​ ១៧ ខែតុលា ឆ្នាំ២០១៧​ កន្លងទៅ។

ពិធីបុណ្យសព​ បានធ្វើឡើងនៅ​គេហដ្ឋានរបស់​ជនរងគ្រោះផ្ទាល់​ ដែលក្នុងនោះ​ ៖​ 
១/​ សពលោក​ សន ទិត អាយុ​ ៣៣ឆ្នាំ ជាម្ចាស់ហាង កុំព្យូទ័រ អេស ស៊ី ធី (SCT​ Computer) ស្ថិតនៅភូមិតូង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។


២/​ សពលោក គា ចន្ថា អាយុ​ ២៣ឆ្នាំ នៅលីវ ជាបុគ្គលិកក្នុងហាងកុំព្យូទ័រ ស្ថិតនៅភូមិតូង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។


៣/​ សពលោក អ៊ុត រៀង អាយុ ៣២ឆ្នាំ ជាបុគ្គលិកក្នុងហាងកុំព្យូទ័រ ស្ថិតនៅភូមិកាប៉ូ សង្កាត់អូឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។


៤/ សពលោក​ យ៉េន​ គន្ធា​ អាយុ​ ២៤ឆ្នាំ​ ជាបុគ្គលិកក្នុងហាងកុំព្យូទ័រ ស្ថិតនៅភូមិខ្សែត​ ឃុំខ្សែត​ ស្រុកកំពង់រោទិ៍​ ខេត្តស្វាយរៀង។

សូមបញ្ជាក់ថា​ គ្រួសារសពនីមួយៗ​ទទួលបាន ៖​ បច្ច័យមួយចំនួន អង្ករ ១២០គីឡូក្រាម ត្រីខ ៥០កំប៉ុង មី ៥កេស​ និងទឹកក្រូច​ ៥កេស។

ការនាំ​យកបច្ច័យ​ និងគ្រឿងឧបភោគ-បរិភោគ​ ទៅចូលរួម​បុណ្យសពនេះ ជាការបង្ហាញ​ពីទឹកចិត្ត​សប្បុរសធម៌ដ៏​ធំធេងរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលដឹកនាំ​កាកបាទក្រហម​កម្ពុជា ​ដោយយកចិត្តទុកដាក់​អស់ពី​កម្លាំងកាយ​-ចិត្ត ដើម្បីជួយ​ដល់ប្រជាពលរដ្ឋខ្មែរ​ដែលរងគ្រោះ​ ដោយមិនមានការរើសអើង​ មិនប្រកាន់វណ្ណៈ​ ពូជសាសន៍​ ព័ណ៌សម្បុរ​ ឬនិន្នាការនយោបាយអ្វីឡើយ​៕