• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ លោក ទៀង សុគន្ធ ដែលបានដួលប៉ះទង្គិចក្បាលជង្គង់ខាងឆ្វេង នៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

កក្រក ៖ នារសៀលថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ជូនលោក ទៀង សុគន្ធ នាយក សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដែលបានទទួលរងគ្រោះថ្នាក់ដោយឧបទ្ទវហេតុដួលប៉ះទង្គិចក្បាលជង្គង់ខាងឆ្វេង បណ្តាលឲ្យមានការប្រេះឆ្អឹងយ៉ាងធ្ងន់ធ្ងរ និងទើបចេញពីមន្ទីរពេទ្យបន្តការព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិដើនមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

នាឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពជា ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត និងសូមអនុវត្តតាមការណែនាំរបស់លោកគ្រូពេទ្យ ហើយឆាប់បានជាសះស្បើយ និងបានចូលបម្រើការងារឡើងវិញនាពេលដ៏ខ្លីខាងមុខ និងសូមជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ទន្ទឹមនឹងនេះ​ លោក ទៀង សុគន្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត គោរពជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែល​ សម្តេច​ តែងតែគិតគូរ ព្រមទាំងផ្តល់នូវសេចក្តីស្រទ្បាញ់ ភាពកក់ក្តៅដល់មន្ត្រីក្រោមឱវាទជារៀងរហូតមក និងសូមលើកហត្ថបួងសួងដល់គុណបុណ្យវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំបីបាច់រក្សាជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន សូមទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ ដើម្បីបន្តដឹកនាំស្ថាប័នមនុស្សធម៌បន្តទៀត៕