• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចាស់គ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ អ្នកផ្ទុកមេរោគអេដស៍ នៅស្រុកសៀមប៉ាង

កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បន្តចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចាស់គ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ចំនួន ៤៥២គ្រួសារ រស់នៅក្នុងភូមិចំនួន៧ ឃុំស្រែសំបូរ និងឃុំសេកុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ក្នុងឱកាសជួបសំណេះសំណាលនេះ លោកជំទាវលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងនាំយកអំណោយសម្រាលការលំបាកសម្រាប់ចែកជូនប្រជាពលរដ្ឋទាំងអស់។ ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការ បានពាំនាំសារអំពាវនាវរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់ថែទាំសុខភាព ពិសារទឹកឆ្អិនយ៉ាងហោចណាស់ឲ្យបាន២លីត្រក្នុងមួយថ្ងៃ ជាពិសេសនូវរដូវប្រាំងនេះ សូមបងប្អូនប្រុងប្រយ័ត្ន ការអុចធូប ទាន កុំឲ្យមានអគ្គីភ័យកើតឡើងជាយថាហេតុ ត្រូវសម្អាតបរិស្ថានជុំវិញផ្ទះឲ្យបានស្អាត ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ និងហាមដាច់ខាតការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន សូមស្ត្រីមានផ្ទៃពោះទៅពិនិត្យសុខភាពឲ្យបាន៤ដងមុនពេលសម្រាល។ ជាចុងក្រោយនេះ លោកជំទាវបានបញ្ជាក់ផងដែរ ក្រួសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន អំពីការបង្ការនិងការប្រុងប្រយ័ត្ន និងវិធានការឆ្លើយតបជំងឺគ្រុនផ្តាសសាយបក្សី(H5N1) សូមបងប្អូនប្រុងប្រយ័ត្ន បរិភោគសាច់មាន់ សាច់ទា ឬស៊ុតត្រូវចម្អិនឲ្យឆ្អិន។

បន្ទាប់ពីបញ្ចប់ពិធីចែកអំណោយទាំងពីរកន្លែងរួចមក លោកស្រីអគ្គលេខាធិការ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនតាមខ្នងផ្ទះចំនួន ៥គ្រួសារ នៅក្នុង ភូពាមខិះមិ ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

អំណោយដែលបានចែកជូនគ្រួសារនីមួយៗរួមមាន ៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង ១ ក្រមា១ អាវយឺត ១ និងថវិកា មួយចំនួន៕