• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខចាស់គ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ អ្នកផ្ទុកមេរោគអេដស៍ នៅស្រុកជាំក្សាន្ត

កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅរសៀលថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយ មនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះរួមមាន៖ចាស់គ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ អ្នកផ្ទុកមេរោគអេដស៍ចំនួន ១៧០គ្រួសារ រស់នៅក្នុងស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ ដែលពិធីនេះប្រារព្ធធ្វើឡើងក្នុងបរិវេណសាលាស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្នុងឱកាសជួបសំណេះសំណាលនេះ លោកវេជ្ជ. អ៊ុយ សំអាត បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅ និងនាំយកអំណោយសម្រាលការលំបាក សម្រាប់ចែកជូនប្រជាពលរដ្ឋទាំងអស់។ ជាមួយគ្នានោះឯកឧត្តមវេជ្ជ. បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់ថែទាំសុខភាព ត្រូវមានអនាម័យជានិច្ច ពិសាទឹកដាំពុះ បរិភោគទឹកឱ្យបានច្រើនដងក្នុង១ថ្ងៃ ត្រូវមានអនាម័យ និងសម្អាតបរិស្ថានជុំវិញផ្ទះឲ្យបានស្អាតជាប្រចាំ មើលថែរក្សាទុកទឹកសម្រាប់ប្រើប្រាស់ឱ្យបានល្អ ចំពោះបងប្អូនដែលមានស្រែចម្ការពេលបង្កបង្កើនផល ត្រូវមើលថាទឹកនៅក្នុងអណ្តូង ប្រឡាយ អូរ មានទឹកគ្រប់គ្រាន់ដែរឬទេ ត្រូវចេះតាមដានព័ត៌មានអំពីបម្រែបម្រួលអាកាសធាតុ និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយដែលកើតមានឡើងដូចជាគ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ ផ្គររន្ទះ ជាដើម។

អំណោយដែលបានចែកជូនគ្រួសារនីមួយៗរួមមាន ៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ឃីត១កញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១និងអាវយឺត១)៕