• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

កាកបាទក្រហមកម្ពុជា ចុះជួយសាងសង់ផ្ទះជូនចាស់ជរាគ្មានទីពឹង ១គ្រួសារ នៅភូមិ០៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង

នៅរសៀលថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានចាត់អោយ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខា និងសហការី រួមជាមួយក្រុមការងារអនុសាខាស្រុកពាមរក៍ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ចុះជួយសាងសង់ផ្ទះជូនចាស់ជរាគ្មានទីពឹង ១គ្រួសារ នៅភូមិ០៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។ ចំពោះសម្ភារៈគ្រឿងផ្ទះ ដែលបានប្រគល់ជូន គឺជាថវិកាមូលនិធីសាខា កក្រក ខេត្ត បានទទួលមកពីសប្បុរជនគ្រប់មជ្ឍដ្ឋាន ក្នុងការចូលរួមចំណែកការងារមនុស្សធម៌ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូន។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្ទះ និងបង្គន់អនាម័យនេះ ចាប់ផ្តើមឡើងពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០១៩ ដែលសាខាខេត្ត បានផ្តល់ជូនដល់អនុសាខាក្រុង ស្រុកទាំង ១៣ សរុប ផ្ទះចំនួន ១០៧ខ្នង និងបង្គន់អនាម័យចំនួន ៩៦បង្គន់។