• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

កាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះ នៅស្រុកឆ្លូង ស្រុកព្រែកប្រសព្វ និងស្រុកចិត្របូរី និងក្រុងក្រចេះ

នៅថ្ងៃព្រហស្បតិ៍ ទី ២៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចាស់គ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ អ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន ២៥១គ្រួសារ រស់នៅក្នុងស្រុកឆ្លូង ស្រុកព្រែកប្រសព្វ និងស្រុកចិត្របូរី និងក្រុងក្រចេះ ខេត្តខេត្តក្រចេះ។

ក្នុងឱកាសជួបសំណេះសំណាលនេះ លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងនាំយកអំណោយសម្រាលការលំបាកសម្រាប់ចែកជូនប្រជាពលរដ្ឋទាំងអស់។ ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការ បានពាំនាំសារអំពាវនាវរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់ថែទាំសុខភាព ពិសារទឹកឆ្អិនយ៉ាងហោចណាស់ឲ្យបាន២លីត្រក្នុងមួយថ្ងៃ ជាពិសេស សូមបងប្អូន ត្រូវសម្អាតបរិស្ថានជុំវិញផ្ទះឲ្យបានស្អាត ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយប្រុងប្រយ័ត្ន ពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ និងហាមដាច់ខាតការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ ជាចុងក្រោយនេះ សូមស្ត្រីមានផ្ទៃពោះទៅពិនិត្យសុខភាពឲ្យបាន៤ដងមុនពេលសម្រាល។ លោកជំទាវបានបញ្ជាក់ផងដែរ ក្រួសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន អំពីការបង្ការនិងការប្រុងប្រយ័ត្ន និងវិធានការឆ្លើយតបជំងឺគ្រុនផ្តាសសាយបក្សី(H5N1) សូមបងប្អូនប្រុងប្រយ័ត្ន បរិភោគសាច់មាន់ សាច់ទា ឬស៊ុតត្រូវចម្អិនឲ្យឆ្អិន។

បន្ទាប់ពីបញ្ចប់ពិធីចែកអំណោយទាំងពីរកន្លែងរួចមក លោកជំទាវអគ្គលេខាធិការ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនតាមខ្នងផ្ទះចំនួន ៤គ្រួសារ នៅក្នុង ៣ភូមិ ឃុំឆ្លូង សង្កាត់អូឫស្សី១ ខេត្តក្រចេះ។

អំណោយដែលបានចែកជូនគ្រួសារនីមួយៗរួមមាន ៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង ១ ក្រមា១ និងអាវយឺត ១៕