• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាឧបត្ថម្ភថវិកានិងគ្រឿងឧបភោគបរិភោគ ដើម្បីជួយចិញ្ចឹមកុមារកំព្រារបស់លោកតាហ្វុយហ្សូ

នៅថ្ងៃព្រហស្បតិ៍​ ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០២០នេះ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​បានចាត់ឱ្យ​លោកជំទាវ​ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរង ទី១​ កាកបាទក្រហមកម្ពុជា​ជួបសំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​លោក​ ស៊ូ​ សាវ៉ាង​ (ហៅលោកតា​ ហ្វុយ​ ហ្សូ)​ និងភរិយា ព្រមទាំងផ្តល់ការឧបត្ថម្ភថវិកាចំនួន​ ៥លានរៀល​ និងគ្រឿងឧបភោគបរិភោគ​មួយចំនួន​ ដេីម្បីជួយសម្រាលការលំបាក​ក្នុងជីវភាពរស់នៅ​ ដែលត្រូវចិញ្ចឹមកុមារកំព្រាចំនួន​ ១២នាក់​ ក្នុងបន្ទុក។ក្នុងឱកាសនោះ​ លោកជំទាវ​ អគ្គលេខាធិការរងទី​១​ បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​

ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ ក្តីនឹករលឹក​ និងការគិតគូរពីជីវភាពរស់នៅរបស់កុមារកំព្រាក្នុងបន្ទុកទាំងអស់​ ដែលកំពុងស្ថិតក្នុងការលំបាក​ក្រោមស្ថានភាពជំងឺកូវីដ-១៩នេះ។ ជាមួយគ្នានេះ​ លោកជំទាវ​ បានជូនពរលោកតា​ ហ្វុយ​ ហ្សូ​ និងភរិយា​ សូមមានសុខភាពល្អ និងផ្តាំផ្ញេីឱ្យមានការប្រុងប្រយ័ត្នពីជំងឺកូវីដ-១៩​ តាមរយៈការអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា​ លោកតា​ ហ្វុយ​ ហ្សូ​ ធ្លាប់បានបណ្តុះបណ្តាល​កុមារកំព្រា​ កុមារអនាថាឥតទីពឹង​ ជាច្រេីននាក់​ ឱ្យមានចំណេះដឹង​ និងមានជំនាញផ្នែកសិល្បៈ​ អាចសម្តែង​រកប្រាក់កម្រៃសម្រាប់ចិញ្ចឹមជីវិតបាន​ តាមរយៈ​ សមាគម​ ចលនាវប្បធម៌ជាតិ​ ដេីម្បីកុមារកំព្រា​ កុមារក្រីក្រ​ (ស.ច.វ.ជ.ក.ក)។ ទន្ទឹមនឹងនេះ​ មានកុមារជាច្រេី​ននាក់​ បានធ្វេីសមាហរណកម្ម​ និងបានអភិវឌ្ឍខ្លួនឱ្យមានសមត្ថភាព​ អាចបម្រេីការងារនានាក្នុងសង្គមបាន៕