• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាឧបត្ថម្ភថវិកាគ្រឿងបរិភោគ និងសម្ភារដល់កុមារីឡាស់ម៉ាវី លីយ៉ា

ដោយក្តីអាណិតអាសូរ​ចំពោះកុមារី​អាយុ​ ៥ឆ្នាំ​ ដែលរងគ្រោះថ្នាក់ធ្ងន់ធ្ងរដោយ​កាំបិតឆូតផ្ទៃមុខ​ ក​ ច្រមុះ​ និងដៃ​នោះ​ នៅថ្ងៃព្រហស្បតិ៍​ ទី ២៣​ ខែកក្កដា​ ឆ្នាំ​២០២០នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​ លោកជំទាវ​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​ កាកបាទក្រហមកម្ពុជា​ ជួបសំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​ឪពុក​ម្តាយ​ កុមារី​ ឡាស់​ម៉ាវី​ លីយ៉ា​ អាយុ​ ៥ឆ្នាំ ដែលកំពុងព្យាបាលរបួស​នៅមន្ទីរពេទ្យកុមារជាតិ​ ព្រមទាំងផ្តល់ការឧបត្ថម្ភថវិកាចំនួន​ ៥លានរៀល​ គ្រឿងបរិភោគ​ និងសម្ភារប្រើប្រាស់មួយចំនួន​ ដើម្បីជួយសម្រាលការលំបាក​ និងការព្យាបាល។

ក្នុងឱកាសនោះ​ លោកជំទាវ​ អគ្គលេខាធិការ​ បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញើសួរសុខទុក្ខ​ និងក្តីអាណិតអាសូរយ៉ាងពន់ពេក​ចំពោះកុមារី​ដែលទទួលរងគ្រោះដោយស្ត្រីដៃដល់ម្នាក់យកកាំបិតវះមុខ​ដោយសារតែក្មេងៗឈ្លោះគ្នា ហើយជួបគ្រោះថ្នាក់បែបនេះ​ស្របពេលដែលម្តាយកំពុងមានផ្ទៃពោះ​ ៨ខែផង។ លោកជំទាវ​ បានលើកទឹកចិត្ត​ និងផ្តាំផ្ញើឱ្យថែទាំសុខភាពឱ្យបានល្អដើម្បីសុខភាពកូនក្នុងផ្ទៃ​ ហើយអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ​ និងជូនពរដល់កុមារី​ លីយ៉ា​ ឆាប់បានជាសះស្បើយឡើងវិញ។

លោក​ ញ៉ង់​ វ៉ាន់នី​ និងលោកស្រី​ ហុង​ គឹមលាន​ ត្រូវជាឪពុកម្តាយរបស់កុមារីរងគ្រោះ​ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានគិតគូរ​ យកចិត្តទុកដាក់​ចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយគ្មានការរើសអើងអ្វីឡើយ៕