• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាអបអរសាទរ និងគោរពជូនសព្ទសាធុការពរជូន សម្តេចចៅហ្វាវាំង គង់ សំអុល ក្នុងឱកាសចម្រើនជន្មាយុ

ក្នុងវរោកាសដ៏មង្គលាភិរម្យថ្លៃថ្លា​ ប្រកបដោយក្ដីសោមនស្សរីករាយ នៃទិវាចម្រើនជន្មាយុ​ដ៏ឧត្តុង្គឧត្តមរបស់​ សម្តេចចៅហ្វាវាំង​ វរវៀងជ័យ​ អធិបតីស្រឹង្គារ​ គង់​ សំអុល​ អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា​ នាថ្ងៃទី ១​ ខែវិច្ឆិកា​ ឆ្នាំ២០២១នេះ លោកជំទាវកិត្តិបណ្ឌិត​ អ៊ុក​ ម៉ាលី​ អគ្គហេរញ្ញិក​ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមសម្តែងនូវក្តីអំណរសាទរឥតឧបមា​ ប្រកបដោយបរិយាកាសដ៏សប្បាយរីករាយក្រៃលែង​ គោរពជូនសព្ទសាធុការពរជ័យ​ សិរីវឌ្ឍនា​ វិបុលសុខមហាប្រសេីរថ្លៃថ្លា​ ជូន​ សម្ដេចចៅហ្វាវាំង​ សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន​ បញ្ញាញាណភ្លឺថ្លាវាងវៃ​ និងជន្មាយុយឺនយូរ​ បន្តរួមចំណែកដឹកនាំកាកបាទក្រហមកម្ពុជា​ និងស្ថាប័នព្រះបរមរាជវាំង​ ទទួលបានជោគជ័យថ្មីៗថែមទៀត។

ក្នុងទិវាដ៏ប្រសើរថ្លៃថ្លាឧត្តុង្គឧត្តមនេះ​ លោកជំទាវកិត្តិបណ្ឌិត​ អ៊ុក​ ម៉ាលី​​ បានគោរពជូន​ សម្តេចចៅហ្វាវាំង​ នូវផ្កាស្រស់ល្អ​ ១កន្ត្រក​ ទឹកមាត់ត្រចៀកកាំ​ ១កន្ត្រក​ និងសារលិខិតជូនពររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសូម «សម្តែងនូវ​ការគោរពកោតសរសេីរចំពោះគំរូវីរភាពដ៏ឆ្នេីម​ និងគុណបំណាច់ដ៏ឧត្ដុង្គឧត្ដមរបស់​ សម្តេច​ចៅហ្វាវាំង​ ដែលជានិច្ចកាលបានខិតខំយកអស់កម្លាំងកាយ​ ចិត្ត​ ប្រាជ្ញា និងស្មារតី ប្រកបដោយភាពឈ្លាសវៃ​ និងគតិបណ្ឌិត​ ជាមួយនឹងបទពិសោធន៍ដ៏ប៉ិនប្រសប់​ អនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការលេីកកម្ពស់ការពង្រឹងនីតិរដ្ឋ​ និងជំរុញការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចឱ្យកាន់តែមានភាពរីកចំរេីនជឿនលឿនខ្លាំងក្លាថែមទៀត​ ក្នុងបេសកកម្មបម្រេីឧត្ដមប្រយោជន៍​ ជាតិ​ សាសនា​ ព្រះមហាក្សត្រ​ សម្រេចបានសមិទ្ធផលធំៗជាបន្តបន្ទាប់។ លេីសពីនេះទៅទៀត​ សម្ដេចចៅហ្វាវាំង​ បានឆ្លៀតពេលវេលា​ មិនគិតការនឿយហត់​ រួមចំណែកយ៉ាងសកម្មដឹកនាំកាកបាទក្រហមកម្ពុជា​ សម្រាលការលំបាករបស់ប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ​ ដង្ហែតាមព្រះរាជវីរគំរូមនុស្សធម៌នៃ​ ព្រះករុណាព្រះបរមរតនកោដ្ឋ​ ព្រះករុណាព្រះមហាក្សត្រ​ និងហ្លួងម៉ែ​ ជាអម្ចាស់​ ព្រះប្រធានកិត្តិយស​ កាកបាទក្រហមកម្ពុជា​ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។»

ក្នុងបរិយាកាសដ៏ប្រសេីរថ្លៃថ្លានេះ​ ថ្នាក់ដឹកនាំ​ មន្ត្រី​ បុគ្គលិក​ អ្នកស្ម័គ្រចិត្ត​ និងយុវជនកាកបាទក្រហមកម្ពុជា​ទាំងអស់ សូមឧទ្ទិសដល់គុណបុណ្យព្រះតនត្រ័យ​ វត្ថុ​ស័ក្ដិសិទ្ធិក្នុងលោក​ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា​ សូមអភិបាលប្រោះព្រំប្រសិទ្ធពរជ័យ​ បវរមហាប្រសើរ​ ជូន សម្ដេចចៅហ្វាវាំង និង លោក​​​​ជំទាវ ព្រមទាំងបុត្រា​ បុត្រី​ បុត្រប្រសា​ ចៅប្រុស​ ចៅស្រីជាទីស្រឡាញ់ សូមបានប្រកបដោយ​ព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀង​​​​​ឃ្លាត​ឡើយ៕