1/1

កាកបាទក្រហមកម្ពុជាផ្តល់បទសំភាសន៍ជាមួយភ្នាក់ងារទូរទស្សន៍ BTV News
នារសៀលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១នេះ ភ្នាក់ងារទូរទស្សន៍ BTV News បានអញ្ជើញលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ផ្តល់បទសម្ភាសលើប្រធានបទ ៣ ដូចខាងក្រោម៖ ស្តីពី សមិទ្ធផលនៃការអនុវត្តគម្រោងក្រោមជំនួយឧបត្ថម្ភពី កាកបាទក្រហមសិង្ហបុរី ជូនដល់កាកបាទក្រហមកម្ពុជា ស្តីពី សមិទ្ធផលនៃការអនុវត្តគម្រោងក្រោមជំនួយឧបត្ថម្ភពី កាកបាទក្រហមកូរ៉េ ជូនដល់កាកបាទក្រហមកម្ពុជា។
៣. ស្តីពី សមិទ្ធផលនៃកម្មវិធីផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជា។
សមិទ្ធផលនៃការអនុវត្តគម្រោង/កម្មវិធីទាំង៣ខាងលើនេះ បានចូលរួមចំណែកលើកកម្ពស់សុខភាពអនាម័យរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ និងសិស្សានុសិស្សនៅតាមសាលារៀន ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋដែលបានជីវភាពខ្វះខាតឱ្យកាន់តែមានភាពល្អប្រសើរឡើង៕