• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាផ្តល់ស្បៀងជូនប្រជាជនរងគ្រោះដោយទឹកជំនន់នៅខេត្តរតនគីរី បាត់ដំបង និងកំពង់ធំ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃចន្ទ ទី ៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចផ្តល់អំណោយជាស្បៀងជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងងាយរងគ្រោះបំផុតសរុបចំនួន ២.៧៨៦គ្រួសារ (ក្នុងនោះ ខេត្តរតនគិរី ១.៣៦៧គ្រួសារ, ខេត្តកំពង់ធំ ៧៧៧គ្រួសារ, ខេត្តបាត់ដំបង ៦៤២គ្រួសារ) ដោយក្នុងគ្រួសារនីមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស និងត្រីខ ១០កំប៉ុង។សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះនាំយកអំណោយទាំងនេះចែកជូនប្រជាពលរដ្ឋទាំងអស់ទៅតាមកាលបរិច្ឆេទសមស្របឆាប់ៗនេះ៕