• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាផ្តល់ថវិកាជូនសមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់សាងសងផ្ទះ

កក្រក ៖ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាបានជួបសំណេះសំណាលនិងប្រគល់ថវិកា៥០ម៉ឺនដុល្លារអាមេរិក ជូនសមាគមអតីតយុទ្ធជនកម្ពុជា ដែលដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។ ពីធីនេះធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងកោតសរសើរទឹកចិត្តមនុស្សធម៌ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ដែលបានខិតខំកៀរគររកថវិកាសម្រាប់ជួយផ្តល់ទីជម្រកសមរម្យជូនអតីតយុទ្ធជនកម្ពុជាដែលមានពិការភាព និងក្រីក្រ១។ លោកជំទាវ បានបន្ថែមទៀតថា ឆ្នាំ២០២១ កាកបាទក្រហមកម្ពុជា មិនបានប្រារព្ធមីទ្ទីង ៨ ឧសភា ទេប៉ុន្តែ កាកបាទក្រហមកម្ពុជា មានពិធីទទួលថវិកាពីសប្បុរសជនដូចឆ្នាំ២០២០ ដែរ។ លោកជំទាវអគ្គលេខាធិការ បានបន្ថែមទៀតថា កាកបាទក្រហមកម្ពុជា នឹងណែនាំដល់សាខាកាកបាទក្រហមកម្ពុជា ឲ្យសហការជាមួយសមាគមតាមខេត្ត ដើម្បីចូលរួមជួយ សាងសង់ផ្ទះ កាប់ដីធ្វើថ្នាលបន្លែជូនពួកគាត់សម្រាប់ដាំបន្ថែ ដើម្បីជាទុនដំបូងជួយសម្រាលការលំបាករបស់ពួកគាត់។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម សូមថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានឧបត្ថម្ភថវិកា ៥០ម៉ឺនដុល្លារនេះ សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជា មានពិការភាព និងមានជីវភាពក្រីក្រ១ ដើម្បីលើកកម្ពស់ជីវភាព និងសេចក្តីតថ្លៃថ្នូររបស់ពួកគាត់។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បើតាមការសិក្សាស្រាវជ្រាវរបស់សមាគម មានអតីតយុទ្ធជនកម្ពុជា ដែលមានពិការភាព និងក្រីក្រ១ មានចំនួន៨៧៦គ្រួសារ ក្នុងខេត្តចំនួន ៤ ហើយថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ដិតប្រធាននាពេលនេះ ចាប់ផ្តើមដំបូងនេះ នឹងយកមកធ្វើផ្ទះជូនអតីតយុទ្ធជនកម្ពុជា ក្នុងស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ ព្រោះអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានបញ្ជាក់ថា បានផ្តល់សម្បទានដីសង្គមកិច្ចរួចហើយ ដូច្នេះទើបឯកឧត្តមទេសរដ្ឋមន្ត្រី បានរៀបចំផែនសាងសង់ផ្ទះ ហើយបង្កើតភូមិមួយ នៅស្រុកក្រវ៉ាញ នេះតែម្តង។

បញ្ជាក់ ផ្ទះដែលគ្រោងនឹងធ្វើនេះ មានទំហំ ៥ម៉ែត្រ x ៧ម៉ែត្រ មានផ្តះបាយ១ និងតសំយាប ធ្វើពីដែក សរសរ បេតុង ៩ដើម ជញ្ជាំងស្មាតបត ក្រាលក្តាកុងផ្លាកកេកម្រាស់១២លី ដែលមានតម្លៃក្នុង១ខ្នងស្មើនឹង៣០០០ដុល្លារ។