• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅក្នុងឃុំថ្មដា និងឃុំអូរសោម នៃស្រុកវាលវែង

កក្រក​ ៖​ នៅថ្ងៃ​សៅរ៍ ទី​ ២១​ ខែវិច្ឆិកា​​​ ឆ្នាំ២០២០នេះ​ កាកបាទក្រហមកម្ពុជា​ រួមជាមួយសប្បុរសជន​ បានផ្តល់អំណោយមនុស្សធម៌ជូន​ប្រជាពលរដ្ឋងាយរងគ្រោះបំផុតដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន​ ៧៩៥គ្រួសារ​ រស់នៅ​ភូមិចំនួន​៥ ក្នុងឃុំថ្មដា​ និងឃុំអូរសោម​ នៃស្រុកវាលវែង​ ខេត្តពោធិ៍សាត់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​​​​ និងឯកឧត្តមបណ្ឌិត​ ម៉ៅ​ ធនិន​ ប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តពោធិ៍សាត់​ បានពាំនាំប្រសាសន៍​របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​

ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ ការគិតគូរពីជីវភាពរស់នៅ​ និងបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ​ ជាពិសេសលេីក​ទឹកចិត្ត​ដល់ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យខិតខំស្តារជីវភាពគ្រួសារឡេីងវិញ​ បន្ទាប់ពីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។

ជាមួយគ្នានេះ​ លោកជំទាវអគ្គលេខាធិការរងទី១​ បានពាំនាំសារអំពាវនាវពី ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញេីដល់​ប្រជាពលរដ្ឋ​ទាំងអស់​ សូមបន្តអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល​ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩​ តាមវិធី​ «រស់នៅធម្មតា​ តាមបែបគន្លងថ្មី​»។ ទន្ទឹមនឹងនេះ​ សូមប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់គិតគូរថែទាំសុខភាព​ឱ្យបានល្អ ត្រូវរស់នៅមានអនាម័យ​ និងពិសាទឹកដាំឆ្អិនល្អ​ ដេីម្បីជៀសផុតពីជំងឺផ្សេងៗ​។ ម្យ៉ាងវិញទៀត​ បញ្ហាគ្រោះថ្នាក់ចរាចរណ៍​ នៅតែបង្កឱ្យមានអ្នកស្លាប់និងរងរបួសជារៀងរាល់ថ្ងៃ​ ដូចនេះសូមប្រជាពលរដ្ឋយកចិត្តទុកដាក់គិតគូរពីសុវត្ថិភាពរាល់ពេលធ្វេីដំណេីរ​ ត្រូវគោរពច្បាប់ចរាចរណ៍​ឱ្យបានខ្ជាប់ខ្ជួន។

សូមបញ្ជាក់ថា​ អំណោយ​ដែល​កាកបាទក្រហមកម្ពុជា​ បានទទួលពីសប្បុរសជនជាតិ-អន្តរជាតិ​ ត្រូវបានផ្តល់​ជូនដល់​គ្រួសារ​នីមួយៗនូវ ៖ អង្ករ​ ២៥គីឡូក្រាម​ (ជាអំណោយរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា),​ មី​ ១កេស,​ ត្រីខ​ ១០កំប៉ុង​,​ ទឹកត្រី​ ៦ដប,​ អំបិល​ ២គីឡូក្រាម​ និងឃីត (មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត)​ ១ឃីត៕