• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាផ្តល់អំណោយមនុស្សធម៌ជូនអ្នកស្រី យិន សុភាពកំពុងសម្រាកព្យាបាលជំងឺធ្ងន់ធ្ងរ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

កក្រក​ ៖​ នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី​ ១៦​ ខែមេសា​ ឆ្នាំ​២០២០នេះ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​​ បានជួបសំណេះសំណាល​សួរសុខទុក្ខ​ និងផ្តល់អំណោយមនុស្សធម៌សម្រាលការ​លំបាកជូនអ្នកស្រី​ យិន​ សុភាព​ អាយុ៥៧ឆ្នាំ​ ​មានជីវភាពលំបាក​ កំពុងសម្រាកព្យាបាលជំងឺធ្ងន់ធ្ងរ​ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​​ រាជធានីភ្នំពេញ។លោក​ សុខ​ សាង​ ត្រូវជាកូនប្រសា ដែលមកទទួល​អំណោយ​នាឱកាសនោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​

ដែលបានគិតគូរ​ ជួយ​សម្រាលការលំបាក​ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋជួបការលំបាកដោយគ្មានការរើសអើងអ្វីឡើយ​៕