• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កិច្ចប្រជុំបូកសរុបការងារប្រចាំឆមាស របស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

នៅថ្ងៃសុក្រ ទី៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំពីចម្ងាយតាមប្រព័ន្ធ Online (Zoom) ស្តីពីការបូកសរុបលទ្ធផលសកម្មភាព ការងារប្រចាំឆមាសទី ១ ឆ្នាំ ២០២១ និងលើកទិសដៅការងារអនុវត្តបន្តត្រីមាសទី ៣ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅសាលប្រជុំទីស្នាក់ការសាខា ដែលមានការអញ្ចើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា លោក លោកស្រីជាប្រធាន អនុប្រធានគណៈកម្មា ធិការអនុសាខា ក្រុង ស្រុក ទាំង ៨ ក្រុមប្រតិបត្តិសាខា សរុបចំនួន ១៨ នាក់ ។  របៀបវារៈនៃកិច្ចប្រជុំ៖

-ប្រសាសន៍បើកអង្គប្រជុំដោយឯកឧត្តមប្រធានគណៈកម្មាធិការសាខា

-អានរបាយការណ៍បូកសរុបលទ្ធផលការងារ និងរបាយការណ៍ហិរញ្ញវត្ថុសាខា-អនុសាខាប្រចាំឆមាសទី ១ ឆ្នាំ ២០២១ លើកទិសដៅការងារអនុវត្តបន្តត្រីមាសទី ៣ ដោយចែករំលែក(Share Screen) និងអានសង្ខេបដោយ លោក សរ វណ្ណា នាយកសាខា

-មតិលើកឡើងរបស់គណៈកម្មាធិការសាខា និងអនុសាខាលើរបាយការណ៍ទាំងពីរនិងទិសដៅការងារអនុវត្ត ត្រីមាសបន្ទាប់

-ការលើកឡើងរបស់អនុសាខាក្រុង ស្រុក ទាំង ៨ នូវសកម្មភាពការងារនៅថ្នាក់អនុសាខា

-ចូលរួមពិនិត្យផែនការអនុវត្តត្រីមាសបន្ទាប់ និងការលក់សន្លឹកឆ្នោតវត្ថុអនុស្សាវរីយ៍លើកទី ២៨ នៅកំឡុង បុណ្យភ្ជុំបិណ្ឌ  និងអនុសាន៍ផ្សេងៗ

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ម៉ែន វិបុល បានមានមតិបូកសរុបក្នុងរយៈពេល ១ ឆមាសនេះ គណៈកម្មាធិការសាខា អនុសាខា មានការខិតខំប្រឹងប្រែងខ្លាំងណាស់ក្នុងការដោះស្រាយបញ្ហានានា ដល់ជនងាយរងគ្រោះ និងរងគ្រោះមហន្តរាយផ្សេងៗ បានទាន់ពេលវេលា ពិសេសការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ។ ឯកឧត្តមក៍សូមថ្លែងអំណរគុណដល់លោកជំទាវ ឯកឧត្តម និងសប្បុរសជននានា ដែលបានខិតខំគៀងគរមូលនិធិ ដើម្បីអបអរខួបទី១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម៨ ឧសភា ឆ្នាំ២០២១ ដើម្បីសាខាមានលទ្ធភាពឆ្លើយតបដល់ជនងាយរងគ្រោះ និងរងគ្រោះមហន្តរាយបានទាន់ពេលវេលា ។ ឯកឧត្តមក៍បានសំណូមពរដល់សាខា អនុសាខាត្រូវសហការជាមួយអាជ្ញាធរក្នុងការចុះពិនិត្យពីជីវភាពរបស់ ប្រជាពលរដ្ឋងាយរងគ្រោះនៅតាមសហគមន៍ ដើម្បីឆ្លើយតបឲ្យបានទាន់ពេល ។