• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាប្រគល់ប៉ៅអ៊ីជូនដល់មន្ទីរសុខាភិបាលខេត្តក្នុងការប្រើប្រាស់នៅតាមមណ្ឌលព្យាបាលជំងឺកូវីដ-១៩

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង អញ្ជើញប្រគល់ប៉ៅអ៊ីចំនួន១៣០ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ដើម្បីសម្រួលដល់ការប្រើប្រាស់នៅតាមមណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងតាមមណ្ឌលធ្វើចត្តាឡីស័កក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង។ ក្នុងឱកាសផងដែរ ឯកឧត្តម ប្រធានក៏បានពាំនាំនូវការយកចិត្តដាក់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្តេចតែងតែនៅជិតជាមួយប្រជាពលរដ្ឋជានិច្ច យកចិត្តទុកដាក់អំពីសេចក្តីសុខ និងការលំបាករបស់ប្រជាពលរដ្ឋក្នុងដំណាក់កាលដ៏លំបាកនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា និងជាពិសេសក្នុងខេត្តស្ទឹងត្រែងផ្ទាល់ ។

សូមបញ្ជាក់ថានេះជាលើកទី ២ ហើយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងបានឧបត្ថម្ភបៅអ៊ីជូនដល់មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងដើម្បីយកទៅប្រើប្រាស់សម្រាប់អ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាល ដែលសរុបទាំងពីរលើកមានចំនួន ២៣០ បៅអ៊ី ។