• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាប្រគល់វិញ្ញាបនបត្រសមាជិកភាពជូនក្រសួងពាណិជ្ជកម្ម

កក្រក ៖ យោងតាមលក្ខន្តិកៈកាកបាទក្រហមកម្ពុជា ជំពូក៣ មាត្រាទី៧ ៖ សមាជិករបស់កាកបាទក្រហមកម្ពុជា ត្រូវបានបើកទូលាយសម្រាប់ជនគ្រប់រូប និងស្ថាប័ននានា ដោយមិនបែងចែកពូជសាសន៍ ភេទ ជំនឿសាសនា ភាសា វណ្ណៈ ឬទស្សនៈនយោបាយឡើយ។ បុគ្គលមិនមែនជាពលរដ្ឋកម្ពុជាឬសមាគមន៍ដែលនៅក្រៅអាចចូលជាសមាជិករបស់កាកបាទក្រហមកម្ពុជាបានដែរ។ សមាជិករបស់កាកបាទក្រហមកម្ពុជា ចែកជាប្រភេទដូចតទៅគឺ ទ្រទ្រង់ សកម្ម ឧបការី និងកិត្តិយស។នៅថ្ងៃសុក្រ ១៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ

កាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសមាជិកភាព លើកទី១៦ (២០០២-២០២០) ចំនួន ១៣២៦ ជូនក្រសួងពាណិជ្ជកម្មដែលដឹកនាំដោយ ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះបុគ្គលិក មន្ត្រី នៃក្រសួងពាណិជ្ជកម្មទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួមការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា តាមរយៈសមាជិកភាព។

ជាកិច្ចឆ្លើយតប ឯកឧត្តម ប៉ាវ ហេងតារា សូមគោរពថ្លែងអំណរគុណ និងកោតសរសើរចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលអនុញ្ញាត ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ក្រសួងពាណិជ្ជកម្ម បានចូលរួមសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា និងកោតសរសើរចំពោះការងារស្រាវជ្រាវ និងបង្រួបបង្រួមគ្រួសាររបស់កាកបាទក្រហមកម្ពុជា ដែលបានរកសាច់ញាតិបែកគ្នាជាង៤០ឆ្នាំ ឲ្យជួបជុំគ្នាវិញ។