• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាប្រគល់អំណោយជាសាប៊ូដុំជូនដល់អង្គការអាហ្វេស៊ីប

នៅរសៀល ថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២០ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានទទួលជួបសំណេះសំណាល និងប្រគល់អំណោយសាប៊ូដុំចំនួន ១៥កេស (ស្មើនឹង ១,០៨០ដុំ) ជាព្រះរាជអំណោយរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា អាល់កុលចំនួន៦០លីត្រ និងម៉ាស់ចំនួន១០ដុំ ស្មើនឹង៥០០ម៉ាស់ ជូនដល់អង្គការអាហ្វេស៊ីប។ ពិធីនេះធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

និងព្រះរាជបណ្តាំរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើការសួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ចំពោះក្មួយៗ និងកោតសរសើរចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់បុគ្គលិកក្នុងអង្កការអាហ្វេស៊ីប ដែលបានយកអស់កម្លាំងកាយ-ចិត្តប្រកបដោយទឹកចិត្តមនុស្សធម៌ និងក្តីអាណិតស្រឡាញ់ មើលថែទាំ ផ្តល់ភាពកក់ក្តៅ និងផ្តល់ការអប់រំ ដល់កុមារ និងស្ត្រីដែលមានវិបត្តិផ្លូវចិត្តទាំងអស់។ ទន្ទឹមនឹងនេះ លោកជំទាវ បានផ្តាំផ្ញើដល់ក្មួយៗ និងបុគ្គលិកទាំងអស់ សូមបន្តចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយផ្លាស់ប្តូរឥរិយាបទក្នុងការរស់នៅ ជាពិសេស ការរក្សាអនាម័យដៃស្អាត ការពាក់ម៉ាស់ក្នុងករណីចាំបាច់ និងការរក្សាគម្លាតពីគ្នា ។

ជាមួយគ្នានោះ លោកស្រី ម៉ម សុម៉ាលី ប្រធានអង្គការអាហ្វេស៊ីប បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត នៃ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមាន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស ដែលតែងតែគិតគូរពីសុខទុក្ខ និងបានឧបត្ថម្ភជាបន្តបន្ទាប់៕