• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាប្រគល់អាវ PPE ជូនមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងមណ្ឌលសុខភាពចាក់អង្រែ

កក្រក ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានទទួលជួបសណេះសំណាល និងប្រគល់អាវ PPE ចំនួន ២០០ ជូនមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងអាវ PPE ចំនួន ១០០ ជូនមណ្ឌលសុខភាពចាក់អង្រែ។ ពិធីនេះធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវការកោតសរសើរ និងសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

ជូនដល់ក្រុមគ្រូពេទ្យឈានមុខដែលបានប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ដើម្បីព្យាបាល និងទប់ស្កាត់ជំងឺកូវីដ-១៩នៅក្នុងប្រទេសរបស់យើង។ លោកជំទាវអគ្គលេខាធិការ បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស សូមមានស្មារតីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់រលកទីពីរនៃការចម្លងវីរុសកូវីដ-១៩នៅកម្ពុជា តាមរយៈការអនុវត្តនូវវិធានការជាបន្តបន្ទាប់របស់ក្រសួងសុខាភិបាល ជាពិសេសការរក្សាអនាម័យដៃស្អាត ពាក់ម៉ាស (ក្នុងករណីចាំបាច់) ប្រើកន្សែង  ក្រមា ឬ ក្រដាសជូតមាត់សម្រាប់ខ្ទប់មាត់ពេលក្អក ឬកណ្តាស់ និងការរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល៕