• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាបើកកិច្ចប្រជុំតាមអនឡាញ (Zoom) ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ

នារសៀលថ្ងៃទី១៤ ខែកញ្ញា​ ឆ្នាំ២០២១នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា​ និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានដឹកនាំកិច្ចប្រជុំតាមអនឡាញ​ (Zoom) ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ជាមួយក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខាខេត្តព្រះសីហនុ​ និងខេត្តកំពត​ ដើម្បីពិភាក្សាទៅលើខ្លឹមសារនៃការរៀបចំសកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ក្នុងការឈានឆ្ពោះទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍​ ១ធ្នូ​ ឆ្នាំ២០២១ខាងមុខនេះ។ សម្រាប់ខែកញ្ញា​ ឆ្នាំ២០២១នេះ សកម្មភាពសំខាន់ៗផ្តោតលើ​ ៖

ទី១.​ ការអប់រំផ្សព្វផ្សាយអំពី​ការបង្ការការចម្លងមេរោគអេដស៍ និងស្វាយពីម្ដាយទៅកូន នៅក្នុងសហគមន៍គោលដៅ។

ទី២.​ ការផលិតកម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិ ដោយមានវាគ្មិនកិត្តិយសអញ្ជើញចូលរួម បូកផ្សំនិងបទយកការណ៍។ ទី៣.​ ការរៀបចំវេទិកាពិភាក្សា ស្តីពី ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្ដាយទៅកូន ដើម្បីចាក់ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា និងបណ្ដាញទូរទស្សន៍ដទៃទៀត​ ធានាការផ្សព្វផ្សាយបានជ្រួតជ្រាបទូលំទូលាយ៕