• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាបានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ នៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល

កក្រក​ ៖​ នៅរសៀលថ្ងៃសុក្រ​ ៧រោច​ ខែអស្សុជ​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី​ ៩​ ខែតុលា​ ឆ្នាំ​២០២០នេះ​ លោកជំទាវកិត្តិបណ្ឌិត​ អ៊ុក​ ម៉ាលី​ អគ្គហេរញ្ញិក​ កាកបាទក្រហមកម្ពុជា​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ អមដំណើរដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន​ និងសហការី​ បានអញ្ជើញបូជាទៀន​ ធូប​ ផ្កាភ្ញី​ ថ្វាយព្រះរតនត្រ័យ​ ព្រមទាំងនាំយកទេយ្យវត្ថុ​ និងបច្ច័យ​ ទៅ​វេរប្រគេនចំពោះព្រះសង្ឃគង់នៅវត្តប្រជុំនទី​ (ហៅវត្តក្រពើហា)​ ដែលស្ថិតនៅសង្កាត់ព្រែកឫស្សី​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ សម្រាប់ជួយសម្រាលការលំបាករបស់ព្រះសង្ឃ​

និងសាមណៈសិស្សប្រមាណ​ ៣០០អង្គ​ ដែលគង់នៅក្នុងវត្ត​ និងកំពុងបំពេញវិជ្ជានៅក្នុងពុទ្ធកវិទ្យាល័យ​​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ក្រពើហា។

ព្រះឃោសមុនីវង្ស​ វ័ន្ត​ វណ្ណោ​ ព្រះរាជាគណៈថ្នាក់កិត្តិយស​ ព្រះលេខាធិការគណៈខេត្តកណ្តាល​ នាយកពុទ្ធិកវិទ្យាល័យប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ក្រពើហា​ និងជាព្រះចៅអធិការវត្តប្រជុំនទី​ បានថ្លែងអំណរគុណ​ និងកោតសរសើរចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលដឹកនាំកាកបាទក្រហមកម្ពុជាដោយយកចិត្តទុកដាក់​ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ​ និងតែងតែលើកទឹកចិត្ត​ ចូលរួមចំណែក​លើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យមានការ​រីកចម្រើន។​ ជាក់ស្តែង​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ តែងតែចាត់ឱ្យតំណាងនាំយកនូវទេយ្យវត្ថុ​ ដែលមានជាគ្រឿងឧបភោគបរិភោគ​ សម្ភារប្រេីប្រាស់​ និងបច្ច័យ​ មកប្រគេនដល់វត្តក្រពេីហា​ ជាបន្តបន្ទាប់​ចាប់តាំងពីឆ្នាំ២០១៧រៀងមក​ ដែលថ្ងៃនេះជាការប្រគេនលើកទី​ ៨។

ជាមួយគ្នានេះ​ ព្រះឃោសមុនីវង្ស​ វ័ន្ត​ វណ្ណោ​ ក៏បានជូនពរសព្ទសាធុការដល់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ និងសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ ព្រមទាំងបុត្រា​ បុត្រី​ ចៅប្រុស​ ចៅស្រី​​ សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ​គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ និងពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ​ និងសូមឱ្យប្រជាជនកម្ពុជាទាំងអស់រស់នៅដោយភាព​សុខដុមរមនា​ នៅក្នុងប្រទេសដែលមានសន្តិភាព​ ស្ថិរភាព និងការអភិវឌ្ឍជានិច្ចនិរន្តរ៍។

នៅក្នុងឱកាសនោះ​ លោកជំទាវ​កិត្តិបណ្ឌិត​ អ៊ុក​ ម៉ាលី​ ក៏បាន​ពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញើសួរសុខទុក្ខចំពោះព្រះសង្ឃគ្រប់ព្រះអង្គ​ ជាពិសេសការកោតសរសើរ​ និងថ្លែងអំណរព្រះគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះសមានចិត្តរបស់ព្រះឃោសមុនីវង្ស​ វ័ន្ត​ វណ្ណោ​ ក៏ដូចជា​គណៈគ្រប់គ្រង​ព្រះសង្ឃ​នាវត្តក្រពើហា ដែលតែងតែជួយ​សម្រាលការលំបាក​ គិតគូរពីសុខទុក្ខរបស់ពុទ្ធបរិស័ទចំណុះជើងវត្ត ជាពិសេសជួយបណ្តុះបណ្តាលនិងអភិវឌ្ឍ​ធនធានមនុស្ស​ដល់ព្រះសង្ឃដែលកំពុងបំពេញវិជ្ជា​នៅពុទ្ធកវិទ្យាល័យ​​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ក្រពេីហា​។

សូមបញ្ជាក់ថា​ ទេយ្យវត្ថុដែលប្រគេនវត្តក្រពេីហា​ នាពេលនេះ​រួមមាន​​ អង្ករ​ ៣តោន​ មី​ ១០០កេស​ ត្រីខ​ ១០កេសធំ​ ទឹកក្រូច​ ៣០កេស​ ទឹកសុទ្ធ​ ៣០កេស​ ទឹកដោះគោខាប់​ ៥កេស​ កាហ្វេហ្គោរូស​ ៣០កញ្ចប់ធំ​ តែ​ ៥គីឡូក្រាម​ ស្ករស​ ៥០គីឡូក្រាម​​ អាល់កុល​ ៦០លីត្រ​ និងម៉ាស់​ ៥០០ម៉ាស់​ និងបច្ច័យ​ ៤០លានរៀល៕