• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជានាំយកសម្ភារ និងថវិកា ចូលរួមបុណ្យសព ស្រ្តីមេម៉ាយ ដែលស្លាប់ក្នុងអគ្គីភ័យ នៅឃុំស្ពឺ ស្រុកចំការលើ

នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកក្កដា ឆ្នាំ២០២១ នេះ  លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខាបាននាំយកសម្ភារ ទេយ្យវត្ថុ និងបច្ច័យ ចូលរួមបុណ្យសព ស្ត្រីមេម៉ាយ ឈ្មោះ អឿន រដ្ឋា អាយុ៣០ឆ្នាំ មានកូនស្រីម្នាក់អាយុ៨ឆ្នាំក្នុងបន្ទុក ដែលបានស្លាប់ក្នុងអគ្គីភ័យនៅភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ។ ហេតុការណ៍នេះ បានកើតឡើង  កាលពីព្រលប់ ម៉ោង ៦និង៤៥នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២១ នៅ ពេលដែលក្មួយស្រី អឿន រដ្ឋា កំពុងបង្ហូរសាំងដាក់ស៊ីទែនក្នុងដី ស្រាប់តែ ចរន្តអគ្គិសនីបានឆ្លងពីដំបូលជះអណ្តាតភ្លើង ឆាបឆេះស្ថានីយ៍ប្រេងភ្លាមៗ ហើយឆេះរាលដល់ផ្ទះ៣ខ្នង ក្បែរនោះទំហំ ៧ម × ៩ម ធ្វើពីឈើលើ ថ្មខាងក្រោម   ។ ក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី  បានសម្តែងការសោកស្តាយជាមួយក្រុមគ្រួសារសព ចំពោះឧបទ្ទវហេតុដែលកើតឡើងស្មានមិនដល់នេះ ធ្វើអោយបាត់បង់ទាំងលំនៅដ្ឋាន ទាំងទ្រព្យសម្បត្តិ លុយកាក់គ្មានសល់ ហើយស្លាប់ ទាំងមនុស្ស ទៅទៀត។

លោកជំទាវប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា ក៏បានពាំនាំប្រសាសន៍ ឯកឧត្តម អ៊ុន ចាន់ដា និង ឯកឧត្តម ហ៊ុន ណេង ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើរំលែកទុក្ខយ៉ាងក្រៀមក្រំ ក្នុងក្តីអាណិតអាសូរ និង ការសោកស្តាយក្រៃលែង ចំពោះការបាត់បង់ កូន ចៅ និងម្តាយ  ជាទីស្រឡាញ់ នេះ ។  លោកជំទាវ បានផ្តាំផ្ញើលោក ជឹម រឺន ជាជីតាបង្កើត អោយជួយមើលថែ ចៅស្រីកំព្រាកំសត់ម្នាក់នេះ អោយរស់នៅបានកក៎ក្តៅ ជួយផ្ចុងផ្តើមចៅស្រីបានសិក្សារៀនសូត្រជ្រៅជ្រះ ក្លាយជាពលរដ្ឋ មានអនាគតល្អ ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ និងអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែបង្កើនស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩  ដោយត្រូវ ថែទាំសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន ជាប្រចាំ  ពិសេស ចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួន  វិធានសុខាភិបាល ” ៣ការពារ ៣កុំ និង ២ចូលរួម ” ដើម្បីជៀសកុំអោយជម្ងឺដ៏កាចសាហាវនេះ វាយលុកឆ្លងចូលសហគមន៍ និងគ្រួសារយើងបាន។

សម្ភារ ដែលបានចូលរួមបុណ្យសព មាន ៖ អង្ករ ១០០គក្រ, មី ៥កេស,  ត្រីខ ៥យួរ , ទឹកក្រូច ៥កេស និងថវិកា ចំនួន ៥,០០០,០០០រៀល ។ ដោយឡែក សាលាគណស្រុកនិង អនុសាខា ស្រុកចំការលើ  ក៏បានផ្តល់ជូន នូវ អង្ករ ២២០គក្រ , មី ៤កេស ត្រីខ ២យួរ ទឹកត្រី ២យួរ ទឹកសុទ្ធ ២០យួរ ,ឃីត ៧ ,សម្ភារៈផ្ទះបាយ និងថវិកា ចំនួន ២,០០០,០០០រៀល ផងដែរ   ។