• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាទទួលអំណោយពីក្រុមការងារសប្បុរសធម៌នៃក្រុមហ៊ុនពិភពដីមាសគ្រុប

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានទទួលជួបសំណេះសំណាល និងទទួលថវិកា១០លានរៀល អង្ករ ៥តោន និងផ្កា១កន្ត្រកធំ ពីក្រុមការងារសប្បុរសធម៌នៃក្រុមហ៊ុនពិភពដីមាសគ្រុប ដឹកនាំដោយលោកជំទាវ សាន សុទ្ធាវិន ប្រធានក្រុមប្រតិបត្តិការងារ និងសមាជិក សមាជិកាសរុបចំនួន១០នាក់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។ ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំរគុណពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចំពោះ ក្រុមការងារសប្បុរសធម៌នៃក្រុមហ៊ុនពីភពដីមាសគ្រុប ដែលទឹកចិត្តមនុស្សធម៌ និងសូមកោតសរសើរទឹកចិត្តរបស់ថ្នាក់នាំនៃក្រុមហ៊ុនពីភពដីមាសគ្រុប ដែលបានបង្កើតក្រុមការងារមនុស្សធម៌នេះឡើង ដើម្បីជួយដល់ប្រជាពលរដ្ឋ។

លោកជំទាវ សាន សុទ្ធាវិន បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ដែលបានអនុញ្ញាឲ្យក្រុមការងារសប្បុរសធម៌នៃក្រុមហ៊ុនពីភពដីមាសគ្រុប បានសម្តែងការគួរសម និងចូលរួមការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ។ លោកជំទាវ បានបន្ថែមទៀតថា កាកបាទក្រហមកម្ពុជា គឺស្ថាប័នមនុស្សធម៌ដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលបណ្តាញទូរទាំងប្រទេស ដែលមានលទ្ធភាពក្នុងការជួយដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា៕