• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាទទួលអំណោយរថយន្ត HYUNDAI ចំណុះ១១កៅអីចំនួន២គ្រឿងពីឧកញ៉ា សុខ សំណាង និងលោកជំទាវ

លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២២នេះ បានទទួលជួបសវនការ និងទទួលអំណោយរថយន្ត HYUNDAI ចំណុះ ១១កៅអី ផលិតឆ្នាំ២០២២ ចំនួន ២គ្រឿង ពី ឧកញ៉ា សុខ សំណាង និងលោកជំទាវ​ ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិត បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា សុខ សំណាង និងលោកជំទាវ ដែលតែងតែឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ជាបន្តបន្ទាប់ ជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ជារៀងរាល់ឆ្នាំ។ លោកជំទាវកិត្តិបណ្ឌិត បានជូនពរលោកឧកញ៉ា និងលោកជំទាវ សូមមានសុខភាពល្អ អាយុយឺនយូរ និងទទួលជោគជ័យគ្រប់ភារកិច្ច។

លោកឧកញ៉ា សុខ សំណាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអនុញ្ញាតឱ្យចូលរួមចំណែកជាមួយការងារមនុស្សធម៌ និងសូមបន្តគាំទ្រដល់បេសកកម្មជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋយើងបន្តទៅមុខទៀត៕