• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាទទួលថវិកា អង្ករ និងទឹកសុទ្ធពីសប្បុរសជន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សប្បុរសជន ដែលបានឧបត្ថម្ភថវិកាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍»។

១. ឯកឧត្តម យ៉េត ចរិយា និងលោកជំទាវ ឡុង មុនីចិន្តា ឧបត្ថម្ភថវិកា ១លានរៀល។

២. លោក ឆន ម៉ាប់ និងលោកស្រី ព្រុំ សៀងហុង ឧបត្ថម្ភថវិកា ១លានរៀល អង្ករ ៥០០គីឡូក្រាម និងទឹកបរិសុទ្ធ ១៩កេសុំ

៣. លោកស្រី លីវ សុផា ឧបត្ថម្ភថវិកា ២០ម៉ឺនរៀល។

៤. លោកស្រី ឡុង សុខឌីណា ឧបត្ថម្ភថវិកា ៤០ម៉ឺនរៀល។

៥. លោកជំទាវ ហ៊ុយ ចាន់ថន ឧបត្ថម្ភថវិកា ៨០ម៉ឺនរៀល។

៦. លោកស្រី ចាយ ចិន្តាមុនី ឧបត្ថម្ភថវិកា ២០ម៉ឺនរៀល។

សូមជម្រាបថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ដើម្បីសមាគមជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សូមអញ្ជើញទៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ឬសូមវេរចូលគណនីធនាគាររបស់កាកបាទក្រហមកម្ពុជានៅ ៖

ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ៖

* គណនីឈ្មោះ ៖ Cambodian Red Cross (កាកបាទក្រហមកម្ពុជា)

* គណនីប្រាក់រៀល 100004348127

* គណនីប្រាក់ដុល្លារអាម៉េរិក 300001709996

ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ៖

* គណនីឈ្មោះ ៖ PUM CHANTINIE AND MEN NEARY SOPHEAK AND LIM SAY

* គណនីប្រាក់រៀល 180 255 333

* គណនីប្រាក់ដុល្លារអាម៉េរិក 180 255 168

ចំពោះព័ត៌មានលម្អិត សូមទំនាក់ទំនង ៖

* លោកជំទាវ ពុំ ចន្ទីនី លេខទូរស័ព្ទ៖ 012 921 105

* លោកជំទាវ មែន នារីសោភ័គ លេខទូរស័ព្ទ៖ 012 810 854

* ឯកឧត្តម ឌួង អេលីត លេខទូរស័ព្ទ៖ 017 248 888