• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាទទួលម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគពីសប្បុរសជនចិន

នៅរសៀលថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែ មីនា ឆ្នាំ២០២០នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានទទួល ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគចំនួន ១គ្រឿង ពី លោក​ វូ​ហុងហ្វូ​ សប្បុរសជនចិន​កំពុងបំពេញ​ការងារនៅខេត្តព្រះសីហនុ​ តាមរយៈសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលពីធីនេះធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។នៅក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទកាកបាទក្រហមកម្ពុជា ជូនដល់ លោក​ វូ​ហុងហ្វូ​ ក៏ដូចជាថ្នាក់ដឹកនាំនៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់និងផ្តល់ជំនួយបច្ចេកទេស និងសម្ភារៈ ដល់កាកបាទក្រហមកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងពេលប្រទេសកម្ពុជា កំពុងតែប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលនៃជំងឺប្រភេទថ្មី កូវីដ១៩ (Covid-19) ដែលពិភពលោកកំពុងមានការព្រួយបារម្ភជាខ្លាំងនាពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានោះ លោកជំទាវអគ្គលេខាធិការ បានកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាខាកាកបាទក្រហកមកម្ពុជា រាជធានីភ្នំពេញ ដែលតែងតែសហការជាមួយទីស្នាក់ការកណ្តាល ដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះនិងជនងាយរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ជាពិសេសសូមថ្លែងអំណរគុណយ៉ាងខ្លាំងដល់សាខាដែលបានខិតខំស្វែងរកនូវឧបករណ៍ម៉ាសុីនបាញ់ថ្នាំសម្លាប់មេរោគជូនទីស្នាក់ការកណ្តាលនាឱកាសនេះ និងសូមជូនពរថ្នាក់ដឹកនាំ បុគ្គលិក សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញទាំងអស់ជួបប្រទះតែ សុខភាពល្អ ប្រាជ្ញាវាងវៃ និងពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕