• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាទទួល Poster ស្តីអំពីជំងឺ Covid-19 ពីអង្គការយូនីសេហ្វ (UNICEF)

នៅថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ទទួលជួបសំណេះសំណាល និងទទួល Poster អំពីជំងឺ Covid-19 ពីអង្គការយូនីសេហ្វ (UNICEF) ដឹកនាំដោយ លោកស្រី Cristian Manduate តំណាងយូនីសេហ្វប្រចាំប្រទេស។ ពិធីនេះប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ក្នុងពិធីនេះសំណេះសំណាលនេះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។លោកជំទាវអគ្គលេខាធិការ បានបន្ថែមទៀតថា សម្រាប់ poster អំពី Covid-១៩ កាកបាទក្រហមកម្ពុជា នឹងយក poster ទាំងនេះទៅបែងចែកតាមបណ្តាសាខាកាកបាទក្រហមកម្ពុជា រាជធានីខេត្តទាំង២៥ ដើម្បីផ្សព្វផ្សាយតាមសហគមន៍ថែរក្សសុខភាពឲ្យបានល្អ។

លោកស្រី Cristian Manduate សូមថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជាជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានឲ្យអង្គការយូនីសេហ្វ បានចូលរួមក្នុងការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា។ លោកស្រីបានបញ្ជាក់ទៀតជាមូលហេតុដែលអង្គការយូនីសេហ្វសហការជាមួយកាកបាទក្រហមកម្ពុជា ព្រោះធ្វើការដោយតម្លាភាព និងមានបណ្តាញទូទាំងប្រទេស៕