• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាទទួលអំណោយពីព្រះសង្ឃតៃវ៉ាន់ និងព្រះសង្ឃកម្ពុជាក្រោម

កក្រក ៖ នៅព្រឹកថ្ងៃចន្ទ ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២០ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងទទួលអំណោយពីព្រះតេជគុណ វ៉ាង វិនឈីវ ព្រះសង្ឃតៃវ៉ាន់ និង ព្រះតេជគុណ ភឿ ហូវ ព្រះសង្ឃកម្ពុជាក្រោម ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ នាឱកាសនោះ លោកជំទាវអគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំការផ្តាំផ្ញើ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេននិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ

ជូនចំពោះព្រះអង្គ ដែលបាន នាំយកគ្រឿងឧបភោគ-បរិភោគ ជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីបម្រើឱ្យវិស័យមនុស្សធម៌ ជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុតទូទាំងប្រទេសកម្ពុជា។

ជាមួយគ្នានោះ ព្រះតេជគុណ វ៉ាង វិនឈីវ មានសង្ឃដីកាកោតសរសើរ និងថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអនុញ្ញាតអាត្មាបានចូលរួមការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋកម្ពុជា និងព្រះអង្គបានសង្ឃដីកាបន្តថានៅពេលដែលព្រះអង្គមានឱកាសមកប្រទេសកម្ពុជាម្តងទៀត ព្រះអង្គនឹងខិតខំកៀរគររកមូលនិធិបន្ថែមទៀត​ ដេីម្បីជួយដល់កាកបាទក្រហមកម្ពុជា។

សូមបញ្ជាក់ អំណោយដែលបានទទួល​ រួមមាន៖ អង្ករ​ ៥តោន,​ មីចំនួន ២០កេសធំ,​ ទឹកសុីអុីវចំនួន ២០យួរ និងត្រីខកំប៉ុង ចំនួន ២០យួរ៕