• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាទទួលអំណោយពីសប្បុរសជន

នៅថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានទទួលអំណោយជាលើកទី២ ពីក្រុមហ៊ុនសាគូរ៉ា អេចអេសភី ឯ.ក នូវម៉ាស៊ីនបំភាយចំហាយទឹកចំនួន១០ គ្រឿង និងទឹកថ្នាំសម្លាប់មេរោគចំនួន៤០ប៊ីដុង គិតជាទឹកប្រាក់សរុបចំនួន ៣,១០០ដុល្លារ (បីពាន់មួយរយដុល្លារអាមេរិក) ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។នៅក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនសាគូរ៉ា អេចអេសភី ឯ.ក ដែលបានចូលរួមឧបត្ថម្ភជាម៉ាស៊ីន

និងទឹកថ្នាំសម្លាប់មេរោគ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងការបំពេញការងារជាប្រចាំថ្ងៃប្រកបដោយសុវត្ថិភាព។ កាកបាទក្រហមកម្ពុជា សូមគោរពជូនពរដល់ក្រុមហ៊ុនឱ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុនសូមជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕