• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាទទួលអំណោយអាកុល និងស្រោមដៃពីសមាគមន៍ ថៃ ចូវ ប្រចាំខេត្តជាំង ស៊ូ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ៩ ខែមេសា ឆ្នាំ២០២០ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងទទួលអំណោយអាកុល ៣០០លីត្រ ស្រោមដៃ៣០,០០០គូ ដើម្បីប្រើប្រាស់ទៅតាមតម្រូវការក្នុងស្ថានភាពដែលកម្ពុជាកំពុងមានជំងឺកូវីដ-១៩នេះ និងថវិកា ៥,០០០ ដុល្លារអាមេរិក ដើម្បីចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ “ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា” ពីលោក Zhang Hailong ប្រធានសមាគមន៍ ថៃ ចូវ ប្រចាំខេត្តចាង ស៊ូ។

កាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណ និងសូមអំពាវនាវចំពោះសប្បុរសជនទាំងអស់ សូមបន្តឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ថ្វីត្បិតតែឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា បានសម្រេចផ្អាកការប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក៏ដោយ ដើម្បីជួយឱ្យកាកបាទក្រហមកម្ពុជា មានធនធានអាចធ្វើប្រតិបត្តិការសប្បុរសធម៌របស់ខ្លួន ដោយពុំមានការរើសអើង សំដៅចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិត ការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយផ្សេងៗ ការកាត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតានិងកុមារ ការលើកកម្ពស់គោលការណ៍គ្រឹះនៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌អហិង្សា។ល។